Home កម្សាន្ត អីយ៉ា!! ស្វាមីរបស់តួឯកស្រីនាង Aff Taksaorn ពេលនេះកំពុងតាមយកចិត្តភរិយាបានបង្ហោះវីដេអូកូនស្រីហ្វឹកហាត់ច្រៀងត្រៀមអបអរថ្ងៃកំណើតសម្រាប់អ្នកម្ដាយ!!

អីយ៉ា!! ស្វាមីរបស់តួឯកស្រីនាង Aff Taksaorn ពេលនេះកំពុងតាមយកចិត្តភរិយាបានបង្ហោះវីដេអូកូនស្រីហ្វឹកហាត់ច្រៀងត្រៀមអបអរថ្ងៃកំណើតសម្រាប់អ្នកម្ដាយ!!

អីយ៉ា!! ក្រោយទើបធ្លាយដំណឹងមិនចុះសម្រុងក្នុងគ្រួសាររបស់តារាសម្ដែងស្រីរូបស្អាតតួឯកស្រីជើងចាស់សម្រស់ចាំនាង​ Aff Taksaorn រហូតដល់មានការបែកផ្ទះគ្នានោះ។ ពេលនេះស្វាមីរបស់តារាស្រីដួងនេះបានចេញមុខយកចិត្តភរិយាវិញហើយ ថែមទាំងតែងបង្ហោះរូបជាមួយកូនស្រីដើម្បីឲភរិយាចិត្តទន់ទៀតផង ហើយថ្មីៗនេះមានទាំងវីដេអូកូនស្រីហាត់សមត្រៀមច្រៀងចម្រៀងរីករាយថ្ងៃកំណើតសម្រាប់កំណើតរបស់ Aff នាពេលខាងមុខនេះផងដែរ។

គួរបញ្ជាក់ដែរថាស្រីថៃនាង Taksaorn Paksukcharern ឬមានឈ្មោះហៅក្រៅក្នុងពិភពសិល្បះថា Aff គឺជាអ្នកសម្ដែងស្រីជើងចាស់ដ៏ល្បីល្បាញថែមស្រស់ស្អាតលំដាប់តួឯកស្រីមួយដួងក្នុងពិភពសិល្បះថៃ។ តារាស្រីដួងនេះធ្លាប់បានបន្សល់ស្នាដៃក្នុងរឿងជាច្រើនដូចជារឿងឈ្លើយស្នេហ៍ រឿងវណ្ណីដាស្នេហាបងជាដើមហើយទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់អ្នកទស្សនានិងមានការសសើរពីរុបសម្រស់របស់នាងគ្រប់គ្នានាពេលនោះ។ រហូតមកដល់ឆ្នាំ២០១២តារាស្រីដួងនេះក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ដែលជាអ្នកជំនួញស្ដុកស្ដម្ភម្នាក់ និងបានបាត់មុខពីការសម្ដែងក្រោយពីរូបនាងបានពពោះនិងបង្កើតបានកូនស្រីដ៏ឆ្លាតវៀងវៃម្នាក់ផងដែរ។ សម្រាប់តែមួយរយៈចុងក្រោយនេះចំណងអាពាហ៍ពិពាហ៍ដែលធ្លាប់តែផ្អែមល្ហែមរបស់តារាស្រីដួងនេះហាក់មានការរង្គោះរង្គើឈានដល់ការបែកផ្ទះគ្នាបណ្ដោះអាសន្នទៀតផង ហើយក៏ជារឿងធ្វើឲអ្នកគាំទ្ររបស់នាងមានការបារម្មណ៍ចំពោះនាងផងដែរ។ តែថ្មីៗនេះគឺនៅថ្ងៃទី១៨ម្សិលមិញនេះស្វាមីរបស់ Aff ហាក់ព្យាយាមតាមយកចិត្តភរិយាវិញដោយមានកូនស្រីចាំជួយពេញទំហឹង ដោយរូបលោកបានបង្ហោះវីដេអូដែលកូនតូចខ្លួនហាត់សមត្រៀមចម្រៀងសម្រាប់ម្ដាយនៅថ្ងៃខួបកំណើតវ័យ៣៧នៅថ្ងៃទី២៧ ខែតុលាថ្ងៃខាងមុខនេះ។ តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

ចុចអាន៖ តារាសម្ដែងថៃ Pinky Savika និយាយមានតែតារាប្រុសម្នាក់នេះដែលសម្ដែងជាមួយនឹងនាងសមជាងគេ!!!

ចុចអាន៖ ក្រោយបានលេចលឺដំណឹងត្រូវរ៉ូវគ្នាជាមួយសង្សារចាស់វិញ តារាស្រីរាងស្អាតស៊ិចស៊ីនាង Poo Praiya ពេលនេះបង្ហោះរូបដើរកំសាន្ដជាគូយ៉ាងផ្អែមល្ហែម!!

Comments

comments