Home បច្ចេកវិទ្យា iPhone 7 មិន​ទាន់​សម្ពោធ​ផង ពេល​នេះ​​ត្រូវ​គេ​ទម្លាយ​រូបរាង​កាស​ស៊េរី​ថ្មី​​ប្រើ​ឌុយ Lightning (video)

iPhone 7 មិន​ទាន់​សម្ពោធ​ផង ពេល​នេះ​​ត្រូវ​គេ​ទម្លាយ​រូបរាង​កាស​ស៊េរី​ថ្មី​​ប្រើ​ឌុយ Lightning (video)

0
SHARE
New-Arrival,11

ទើបតែប៉ុន្មានថ្ងៃមុន មានការធ្លាយចេញវីដេអូបង្ហាញពីឌុយដោតបន្ត (Adapter) សម្រាប់ប្រើជាមួយទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple។ ចំណុចផ្លាស់ប្ដូរថ្មីនៅលើ iPhone 7 (ឬ iPhone 6SE) គឺមិនប្រើរន្ធកាស 3.5mm ទៀតទេ តែនឹងជំនួសដោយរន្ធ Lightning អាចសាកថ្ម និងដោតកាសស៊េរីថ្មីដែលមានក្បាលប្រភេទ lightning បាន។ ចំណែកវីដេអូថ្ងៃនេះ លោកអ្នកនឹងបង្ហាញឃើញច្បាស់នូវកាស iPhone ជំនាន់ថ្មី ដែលប្ដូរពីមានឌុយមូលប្រភេទ ៣,៥មីល្លីម៉ែត្រ ទៅប្រើឌុយ lightning វិញ។

 

Loading...

 

មើលតាមវីដេអូខាងលើបង្ហាញឱ្យឃើញ កាស iPhone មានពណ៌ស ហើយមានក្បាល earpod រូបរាងដូចនៅលើ iPhone ជំនាន់មុនៗ តែខុសគ្នានៅត្រង់ប្រើប្រាស់ឌុយ Lightning ជំនួសឱ្យ 3.5mm។ ប្រភពបានអះអាងថា នេះជាផ្នែកមួយនៃព័ត៌មានអំពី iPhone 7 ដែលទទួលបានពីអ្នកនៅក្នុងរោងចក្រ Foxconn ហើយគេកាសថ្មីនេះ នឹងមានភ្ជាប់នៅក្នុងប្រអប់ iPhone 7/ iPhone 7 Plus នៅពេលមានលក់លើទីផ្សារ។ ការអភិវឌ្ឍថ្មីត្រូវគេរំពឹងថា នឹងនាំឱ្យ iPhone ជំនាន់ទី១០ នេះមានថាមពលថ្មខ្ពស់ជាងមុន។

 

20162F072F302Fbb2Fearpds22.7a3cd-768x403

 

គួររំលឹកថា កន្លងទៅមានរបាយការណ៍មកថា iPhone ជំនាន់ទី១០ នេះ អាចត្រូវប្ដូរការហៅឈ្មោះទៅជា iPhone 6SE ខណៈចចាមអារ៉ាមមុនៗសុទ្ធតែហៅឈ្មោះ iPhone 7។ iPhone 7 ឬ (iPhone 6SE) ត្រូវគេរំពឹង នឹងត្រូវក្រុមហ៊ុន Apple ផលិតឱ្យមានលក្ខណៈសម្បត្តិខ្ពស់ជាងមុន ល្បឿនលឿនជាងមុន កាមេរ៉ាច្បាស់ជាងមុន ថាមពលថ្មធំជាងមុន ហើយនឹងត្រូវសម្ពោធផ្លូវការនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ៕

ប្រភព៖ bizkhmer

Loading...

LEAVE A REPLY