Home បច្ចេកវិទ្យា មុខងារពិសេសៗរបស់ Samsung Galaxy Note 7 ដែលអ្នកគួរតែដឹង

មុខងារពិសេសៗរបស់ Samsung Galaxy Note 7 ដែលអ្នកគួរតែដឹង

0
SHARE
Bag,14

Samsung Galaxy Note7 ទើបនឹងចេញលក់ជាផ្លូវការ មានប្រិយមិត្តរបស់ Samsung ជាច្រើនកំពុងតែជ្រួលជ្រើមទិញនូវម៉ូដែលថ្មីនេះ ធ្លាប់តែឮនូវព័ត៌មានផ្សេងៗដែលបែកធ្លាយកាលពីពេលកន្លងមក ឥឡូវនេះយើងមកស្គាល់ធាតុពិតរបស់វាមើល៍យ៉ាងម៉េចដែរ។

Note7 គឺជាកំពូល Smartphone មួយរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ហើយម៉ូដែលនេះគឺទើបតែនឹងចេញលក់ម្សិលមិញនេះទេ ក្នុងនោះដែរ វារចនាឡើងជាមួយអេក្រង់កោងយ៉ាងអស្ចារ្យ ភ្ជាប់មកជាមួយ Ram ទំហំ 4GB និង Memory ទំហំ 64GB ហើយបំពាក់ទៅដោយ កាមេរ៉ាកម្រិតខ្ពស់ដែលមានទំហំ 12MP យ៉ាងណាមិញ ទូរស័ព្ទនេះមានអេក្រង់ទំហំ 5.7 អ៊ីញ មាន Resolution ទំហំ 1440 x 2560 Quad-HD ចំពោះតួខ្លួនវិញមានទំហំ 153.5 x 73.9 x 7.9mm ចំណែកថាមពលថ្មវិញមានទំហំ 3,500mAh។

Loading...

ម្យ៉ាងវិញទៀត Note7 ប្រើប្រាស់ដុំ Chip ប្រភេទ Snapdragon 820 និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ហើយម៉ូដែលថ្មីនេះបំពាក់ដោយប្រព័ន្ធការពារមិនជ្រាបទឹក និង ប្រើប្រាស់ដោយបច្ចេកវិទ្យា ស្កេនកែវភ្នែកដូចអ្វីដែលធ្លាប់បែកធ្លាយពិតមែន អ្វីដែលពិសេសជាងនេះទៅទៀតវាបំពាក់ជាមួយបច្ចេកវិទ្យាថ្មីមួយគឺ បញ្ចូលថ្មដោយប្រព័ន្ធ Wireless (បញ្ចូលដោយអត់ប្រើខ្សែ) ហើយបញ្ចូលឆាប់ពេញ។

Note-7-Colors-he

បញ្ជាក់ Galaxy Note7 នេះនឹងមានតម្លៃខ្ទង់ $850 ហើយមិនទាន់ដឹងថាម៉ូដែលថ្មីនឹងមកដល់ទីផ្សារកម្ពុជាក្នុងថ្ងៃណានោះទេ៕

 

Loading...

LEAVE A REPLY