Home កម្សាន្ត ស្គាល់ក្មេងប្...

ស្គាល់ក្មេងប្រុសនៅក្នុងរឿង«សិសិររដូវក្នុងបេះដូង»ម្នាក់នេះទេ? តាមពិតនៅក្រៅ Cute ហើយសង្ហារទៀតផង!!!(មានវីដេអូ)

កាលពីម្សិលមិញនេះ រឿងដំបូងរបស់ទូរទស្សន៍រស្មីហង្សមាសដែលមានចំណងជើងថា«សិសិររដូវក្នុងបេះដូង» បានចាក់បញ្ជាំងភាគទី០១ចប់ហើយ តែអ្វីដែលធ្វើអោយប្រិយមិត្តចាប់អារម្មណ៍ជាងគេនោះគឺ ក្មេងតូចមួយរូបដែលជាតួអង្គលោក ឆន​ សុវណ្ណារាជ កាលពីតូច ដែលមានឈ្មោះក្នុងរឿងថា ចិត្រា ក្នុងឈុតលួចដូចឈ្មោះរបស់ លីនី និង កញ្ចនា។

ពិតណាស់ក្មេងតូចម្នាក់នោះ មិនត្រឹមរពឹល និងខិលខូចនៅក្នុងរឿងនោះទេ សូម្បីតែនៅក្រៅរឿងក៏ដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះរូបសម្រស់របស់គេ នៅខាងក្រៅរឿងវិញ មិនត្រឹមតែ ស្អាត សង្ហារនោះទេ ហើយថែមទាំងគួរអោយស្រលាញ់ខ្លាំងទៀតផង។

គួរបញ្ជាក់ផងដែរថាក្មេងតូចម្នាក់នោះ នៅខាងក្រៅរឿងមានឈ្មោះថា ណារិទ្ធិ បញ្ញាបុត្រ សព្វថ្ងៃរស់នៅជាមួយនឹងឳពុកម្ដាយដ៏ស្រស់សង្ហារ ហើយប្អូនប្រុសក៏ជាកុមារាមួយរូប ដែលមានទេពកោសល្យខាងវិស័យសិល្បៈតាំងពីតូចផងដែរ៕ តោះកុំអោយខាតពេលយូរ ទៅទស្សនារូបភាពរបស់ក្មេងតូចម្នាក់នោះ និង វីដេអូរឿង«សិសិររដូងក្នុងបេះដូង»ខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពក្មេងតូច បញ្ញាបុត្រ នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» មានឈ្មោះថា ចិត្រា

រូបភាពក្មេងតូច​ បញ្ញាបុត្រ នៅខាងក្រៅរឿង

រូបភាពក្មេងតូច បញ្ញាបុត្រ ជាមួយនឹងឳពុកម្ដាយរបស់គេ

រូបភាពរឿង«សិសិររដូវក្នុងបេះដូង»របស់ទូរទស្សន៍រស្មីហង្សមាស

វីដេអូរឿង«សិសិររដូវក្នុងបេះដូង»ភាគទី០១របស់ទូរទស្សន៍រស្មីហង្សមាស

អត្ថបទដោយ៖សីុវលី

ប្រភព៖Facebook

អត្ថបទពាក់ព័ន្ធ៖

ចាំយូរនោះយូរ!!! ពេលនេះទូរទស្សន៍រស្មីហង្សមាសសំរេចចិត្តចាក់បញ្ចាំងរឿង”សិសិរដូវក្នុងបេះដូង” ហើយ!!!!

អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងពីចំនួននំដែលលោក ឆន​ សុវណ្ណារាជទទួលបានក្នុងថ្ងៃខួបកំណើត!!!