Home កម្សាន្ត Wow!!! មិននឹកស្មានថាមុខលោក ឆន សុវណ្ណារាជ ពេលថតជាមួយ ចិត្រា តូច ដូចគ្នាខ្លាំងយ៉ាងនេះសោះ!!!

Wow!!! មិននឹកស្មានថាមុខលោក ឆន សុវណ្ណារាជ ពេលថតជាមួយ ចិត្រា តូច ដូចគ្នាខ្លាំងយ៉ាងនេះសោះ!!!

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាបានទស្សនាហើយរឿង «សិសិររដូវក្នុងបេះដូង» ដែលជារឿងភាគទី១របស់ផលិតកម្មរស្មីហង្សមាស ហើយក្នុងនោះក៏មានការចូលរួមសម្ដែងពីតារាចម្រៀងល្បីៗដូចជាលោក ឆន​ សុវណ្ណារាជ កញ្ញា សុគន្ធ និសា លោក ហ្សូណូ និងតារាល្បីៗមួយចំនួនទៀតផងដែរ។

ពិតណាស់រឿងនេះទើបចាក់បញ្ចាំងបាន៣ភាគប៉ុណ្ណោះ តែយើងសង្កេតឃើញថាមានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជនតែម្ដង។ តែអ្វីដែលរិតតែគួរអោយចាប់អារម្មណ៍នោះគឺតារាសម្តែងលោក លឹម រតនៈ ហៅ​ ទីនទីន ដែលជាតួអង្គលោក ឆន សុវណ្ណារាជ កាលនៅតូច មានឈ្នោះក្នុងរឿងថា ចិត្រា ពិតជាមួយមុខមាត់ដូចគ្នាទៅនឹងលោក ឆន សុវណ្ណារាជមែន ពេលដែលអ្នកទាំងពីរថតរូបជាមួយគ្នា។

គួរប​ញ្ជាក់ផងដែរថាមានប្រិយមិត្តយើងមិនតិចនោះទេ ដែលច្រឡំថា លោក លឹម រតនៈ ហៅ ទីនទីន គឺជាប្អូនប្រុសបង្កើតរបស់ តារាចម្រៀងលោក ឆន សុវណ្ណារាជ ព្រោះមើលស្មាមញញឹម និង ទំរង់មុខអ្នកទាំងពីរគឺដូចគ្នាខ្លាំងណាស់៕ តោះចង់ដឹងថាដូចគ្នាយ៉ាងណានោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោក រតនៈ តួអង្គឈ្មោះ ចិត្រា នៅក្នុង រឿង«សិសិររដូវក្នុងបេះដូង»
តារាចម្រៀងលោក ឆន សុវណ្ណារាជ
លោក រតនៈ តួអង្គឈ្មោះ ចិត្រា នៅក្នុង រឿង«សិសិររដូវក្នុងបេះដូង»
តារាចម្រៀងលោក ឆន សុវណ្ណារាជ
លោក រតនៈ តួអង្គឈ្មោះ ចិត្រា នៅក្នុង រឿង«សិសិររដូវក្នុងបេះដូង»
តារាចម្រៀងលោក ឆន សុវណ្ណារាជ
លោក រតនៈ តួអង្គឈ្មោះ ចិត្រា នៅក្នុង រឿង«សិសិររដូវក្នុងបេះដូង»
តារាចម្រៀងលោក ឆន សុវណ្ណារាជ

រូបភាពពេលអ្នកទាំងពីរថតជាមួយគ្នា

ចុះប្រិយមិត្តទាំងអស់គ្នាយល់ណាដែរចំពោះអ្នកទាំងពីរ ដូចគ្នាឬអត់???

អត្ថបទដោយ៖សីុវលី

ប្រភព៖Facebook

អត្ថបទពាក់ព័ន្ធ៖

ស្គាល់ក្មេងប្រុសនៅក្នុងរឿង«សិសិររដូវក្នុងបេះដូង»ម្នាក់នេះទេ? តាមពិតនៅក្រៅ Cute ហើយសង្ហារទៀតផង!!!(មានវីដេអូ)

អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងពីចំនួននំដែលលោក ឆន​ សុវណ្ណារាជទទួលបានក្នុងថ្ងៃខួបកំណើត!!!