Home កម្សាន្ត ភ្ញាក់ព្រើត!!! ពេលដឹកពីប្រវត្តិ និង សម្រស់ពិតរបស់តួអង្គឯកក្មេងៗក្នុងរឿង«សិសិររដូវក្នុងបេះដូង»ទាំងបីនាក់នេះ!!!!

ភ្ញាក់ព្រើត!!! ពេលដឹកពីប្រវត្តិ និង សម្រស់ពិតរបស់តួអង្គឯកក្មេងៗក្នុងរឿង«សិសិររដូវក្នុងបេះដូង»ទាំងបីនាក់នេះ!!!!

ពេលនេះរឿងភាគដំបូងរបស់ទូរទស្សន៍រស្មីហង្សមាស បានចាំងបញ្ចាំងជូនប្រិយមិត្តទស្សនាជាផ្លូវការហើយ គឺនៅថ្ងៃ ច័ន្ទ អង្គារ ពុធ វេលាម៉ោង ៨ ដល់ ៩ យប់។

ពិតណាស់យើងភាគមួយនេះរបស់ទូរទស្សន៍រស្មីហង្សមាស ទើបតែចាក់បញ្ចាំងបាន៣ថ្ងៃប៉ុណ្ណោះ តែសន្ទុះនៃការគាំទ្រហាក់បីដូចជាកើនឡើងយ៉ាងខ្លាំង ព្រោះក្នុងនោះយើងសង្កេតឃើញថាមានតួអង្គសម្ដែងក្មេងៗ ដ៏មានទេពកោសល្យជាច្រើន ជាពិសេសនោះគឺតួអង្គ ចិត្រា លីនី និង កញ្ចនា ដែលសុទ្ធសឹងជាតួអង្គល្បីឈ្មោះ និងស្រស់ស្អាតយ៉ាងខ្លាំងនៅក្នុងរឿង​ ហើយអ្វីដែលរិតតែភ្ញាក់ផ្អើលនោះគឺអាយុរបស់អ្នកទាំងបីគឺក្មេងៗតែម្ដង។

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាចង់ដឹងពីប្រវត្តិពិតរបស់តួអង្គក្មេងៗទាំងបីរូបនេះហើយមើលទៅ ដូច្នេះថ្ងៃនេះ Todaysharing សូមនាំអារម្មណ៍ប្រិយមិត្តទៅទស្សនាប្រវត្តិពិតរបស់អ្នកទាំងបីខាងក្រោមនេះទាំងអស់គ្នាដឹងតែភ្ញាក់ផ្អើលតែម្ដង៖

១,លោក លឹម រតនៈ ហៅ ទីនទីន សម្ដែងជាតួអង្គលោក ឆន សុវណ្ណារាជ កាលពីក្មេង មានឈ្មោះថា ចិត្រា នៅក្នុងរឿង«សិសិររដូវក្នុងបេះដូង»។ លោកមានអាយុ ២១ឆ្នាំ សព្វថ្ងៃកំពុងតែសិក្សា អក្សរសាស្ត្រ​​អង់គ្លេស​​​ នៅសាកលវិទ្យាល័យវេសស្ទើន​ ឆ្នាំទី៣ លោកជាកូនអ្នកភ្នំពេញ មានបងប្អូនបីនាក់ ឳពុកធ្វើការ​ជា​មន្ត្រី​រាជការ​ និងម្ដាយ​ជា​ស្ត្រី​មេផ្ទះ​។

២,កញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គកញ្ញា សុគន្ធ និសា កាលពីក្មេង នៅក្នុងរឿងមានឈ្មោះថា លីនី។ កញ្ញា មានអាយុ ១៥ ឆ្នាំ សព្វថ្ងៃកំពុងតែសិក្សាថ្នាក់ទី១០ នៅវិទ្យាល័យបាក់ទូក កញ្ញាជាកូនអ្នកភ្នំពេញ មានបងប្អូន៤នាក់ ប្រុស៣​​ ស្រី១ ហើយកញ្ញា ជាកូនទី៣ ឳពុកកញ្ញាគឺជាអ្នកចម្រៀង និងម្ដាយជាស្រ្តីមេផ្ទះ។

៣,កញ្ញា នូណា សម្ដែងជាតួអង្គប្អូនស្រីបង្កើតរបស់លោក ឆន សុវណ្ណារាជ កាលពីក្មេង មានឈ្មោះក្នុងរឿងថា កញ្ចនា។ កញ្ញាមាន​អាយុ​ ១៦ ឆ្នាំ​ សព្វថ្ងៃកំពុងតែសិក្សាថ្នាក់ទី១១ នៅវិទ្យាល័យព្រះសីុសុវត្ថិ កញ្ញាកើតនៅភ្នំពេញ មានបងប្អូន២នាក់ ជាកូនទី២ ឳពុកកញ្ញាគឺជាប៉ូលិស និងម្ដាយជាស្រ្តីមេផ្ទះ៕

អត្ថបទដោយ៖សីុវលី

ប្រភព៖បណ្ដាញសង្គម

អត្ថបទពាក់ព័ន្ធ៖

Wow!!! មិននឹកស្មានថាមុខលោក ឆន សុវណ្ណារាជ ពេលថតជាមួយ ចិត្រា តូច ដូចគ្នាខ្លាំងយ៉ាងនេះសោះ!!!

ស្គាល់ក្មេងប្រុសនៅក្នុងរឿង«សិសិររដូវក្នុងបេះដូង»ម្នាក់នេះទេ? តាមពិតនៅក្រៅ Cute ហើយសង្ហារទៀតផង!!!(មានវីដេអូ)