Home ជំនឿផ្សេងៗ ដល់ថ្នាកនឹងផង...

ដល់ថ្នាកនឹងផង!!! ថោះ រការ និងម្សាញ់ មន្តស្នេហ៍ឡើងខ្ពស់កប់ កុំខ្វល់រឿងអត់សង្សារ!!!!

មនុស្សប្រុស​ស្រី​ ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើនេះ ជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ខ្ពស់ ពោពេញទៅដោយភាពទាក់ទាញ ដែល​អាចធ្វើមនុស្សជុំវិញមានចិត្តស្រលាញ់រាប់អាន​យ៉ាងខ្លាំង​។ ហេតុអ្វី​បានសជា​បែបនេះ​ទៅ​?

​ឆ្នាំ​ថោះ​
​មនុស្ស​ប្រុសស្រី​ដែល​កើត​ក្នុង​ឆ្នាំនេះ ជាមនុស្សដែល​មានចិត្ត​ល្អ ទន់ភ្លន់ រាក់ទាក់  ថែមទាំង​មាន​ចិត្ត​ទូលាយ​ទៀតផង ដែល​ជាមនុស្ស មិនខ្វះមនុស្សប្រុសឬស្រីចោមរោមស្រលាញ់ទេ ហើយជួបតែមនុស្សស្មោះមួយជីវិតទៀតផង ​។ គេ​មិន​ត្រឹមតែ​មាន​សម្រស់​ស្អាត​នោះទេ ថែម​ទាំង​ពូកែ​បំពេញ​ការងារ​ទៀត​។ ក្រោយពេល​ដែល​រៀបការ​រួច មនុស្សដូចជាគេ​នឹង​អាច​ធ្វើ​ឲ្យ​មុខរប​ររបស់​ដៃគូរ រីកចម្រើន​យ៉ាង​ខ្លាំងដោយសារការលើកទឹកចិត្ត និងភាពផ្អែមផ្ហែមរបស់គេ​។​


​ឆ្នាំ​រការ​
​មនុស្ស​ប្រុសស្រី​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មិន​ងាយ​ចាស់​ សាច់ចាំ សស្អាត និងរូបសម្រស់កាន់តែស្អាត ដោយ​អាច​រក្សា​សម្រស់​បានយូរ​ មួយវិញទៀតពេលចេញណាម្តងៗ មានគេតាមមើលមិនដាក់ភ្នែកឡើយ មិន​ថា​គេ​ស្ថិតក្នុង​វ័យ​ណា​ទេ សុទ្ធតែ​មាន​គេ​តាម​ស្រឡាញ់​ច្រើន​ជា​និច្ច​។ តែបើមានគេសុំស្រលាញ់ចូលកុំទាន់សម្រេចចិត្តភ្លាមៗ ត្រូវមើលចិត្តគ្នាទៅវិញទៅមកសិនចាំសម្រេចចិត្តជាក្រោយ ជៀសវាសមានការសោកស្តាយ និងមានការឈឺចាប់។​


​ឆ្នាំ​ម្សាញ់​
​មនុស្សប្រុសស្រីដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ខ្ពស់​ខ្លាំងណាស់ ដោយ​អាច​ទាក់ទាញមនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យ៉ាង​ងាយ លើសពីនេះ មនុស្សនៅជុំវិញអាចនិងលោតចង្គុង់សុំស្រលាញ់ថែមទៀតផង តែត្រូវមើលចិត្តមនុស្សផងថាគេស្រាលាញ់អ្នកស្មោះ ឬគ្រាន់តែជាការលែងសើច ​។តែបើប៉ះមនុស្សស្មោះគេស្រលាញ់អ្នកពិតប្រាកដពិតជាពិសេសណាស់ ។ ក្រោយពេល​ដែល​គេ​រៀបការ​រួច ពួកគេទាំងពីរនិងខិតខំរកស៊ីហើយ យូទៅនិងក្លាយជាអ្នកមានភ្លាមៗ​៕