Home បច្ចេកវិទ្យា ក្រុមហ៊ុន Facebook លួច​មុខងារ Story របស់ Snapchat មក​បំពាក់​ក្នុង Instagram

ក្រុមហ៊ុន Facebook លួច​មុខងារ Story របស់ Snapchat មក​បំពាក់​ក្នុង Instagram

0
SHARE
New-Arrival,11

បណ្តាញសង្គមនីមួយៗ តែងតែចង់វិវត្តខ្លួនឲ្យកាន់តែមានប្រជាប្រិយភាព ហើយបច្ចុប្បន្នបណ្តាញសង្គមដែលមានភាពពេញនិយម មានដូចជា Facebook, Instagram, Snapchat ជាដើម។ ហើយមកដល់ពេលនេះ បណ្តាញសង្គមនីមួយៗសុទ្ធតែ បំពាក់ដោយមុខងារថ្មីៗ និង ប្លែកៗ។ ក្នុងចំនោមបណ្តាញសង្គម ទាំងអស់ មានតែ Facebook ទេដែល ជាប់ជាបណ្តាញសង្គមមួយ ដែលតែងតែចម្លង មុខងារពីបណ្តាញសង្គមផ្សេងៗ។ ឥឡូវ Facebook បានលួចមុខងារ របស់បណ្តាញសង្គមមួយ ដែលមានឈ្មោះថា Story ទៅបំពាក់លើ បណ្តាញសង្គម Instagram របស់ខ្លួន។

មុខងារ Story គឺជាមុខងារមួយដែល យើងអាចបន្ថែម sticker, drawing ឬ អក្សរ នៅលើ វីដេអូ ក៏ដូចជារូបភាពរបស់យើងបាន រួចផ្ញើទៅកាន់នរណាម្នាក់ ដោយផ្ទាល់តែម្តង។ ដូច្នេះប្រសិនបើអ្នក ចង់សាកល្បងជាមួយមុខងារ ថ្មីនៅលើ Instagram នេះ សូមចូលទៅអាប់ដេត កម្មវិធី Instagram នៅក្នុង Play Store ឬ App Store។ ប៉ុន្តែ យើងក៏សូមបញ្ជាក់ផងដែរថា ភាគច្រើនមុខងារថ្មីទាំងនេះ ក៏អាចប្រើប្រាស់បានតាម Account ដែរ អ្នកខ្លះអាចប្រើបាន អ្នកខ្លះមិនទាន់ប្រើបាននៅឡើយទេ។ បើចង់ដឹងថា មុខងារថ្មីរបស់ Instagram ដំណើរការយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម។

Loading...

គិតៗទៅ មុខងារថ្មីនេះ វាសឹងតែដូច មុខងារ Story នៃបណ្តាញសង្គមទាំងស្រុងទៅហើយ។ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជាយើង ភាគច្រើនគេចូលចិត្តប្រើ បណ្តាញសង្គម Instagram ជាង បណ្តាញសង្គម snapchat។ អញ្ចឹងវាអាច ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើបានជាង។

ប្រភព៖ cambo-report

Loading...

LEAVE A REPLY