Home ជំនឿផ្សេងៗ ខាល ថោះ មមី ន...

ខាល ថោះ មមី និងកុរ ចូលដល់ឆ្នាំថ្មីខាងមុខនេះ អ្នកលែងបានជួបទុក្ខវេទនាដូចមុនទៀតហើយ!!!

អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤​ខាងលើ ចាប់ពី​ពេលនេះ​ទៅ រហូត​ដល់​ចូលឆ្នាំ​ថ្មីខាងមុខនេះ ជា​ពេល​ដែល​អ្នក​ជួប​តែ​លាភ​ធំ​ រកស៊ីមានបាន ការងារនិងមានការរីកចម្រើនជាងមុន។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ឆ្នាំ​ខាល​
អ្នកដែលកើតក្នងឆ្នាំនេះ ចាប់ពី​ពេលចូលឆ្នាំថ្មីខាងមុខនេះ អ្នក​នឹង​អាច​ដើរ​លើ​ផ្លូវ​ដែល​ជោគជ័យ​បាន​។ មិន​ថា​អ្នកដើរ​ដល់​ណា​ទេ មនុស្ស​អាក្រក់​នឹង​ចៀស​ពី​អ្នក​ទាំងអស់​។ ជាពិសេស អ្នក​ដែល​មិនទាន់​មាន​គូ នឹង​ក្លាយ​ជា​មាន​មន្ត​ស្នេហ៍​ជាខ្លាំង​។ ដូចនេះ ឲ្យតែ​អ្នកក្តោ​បក្តាប់​ឱកាស​ឲ្យបាន​ជាប់ អ្នក​នឹង​ទទួលបាន​ផល​ល្អ​។​


​ឆ្នាំ​ថោះ​
​អ្នកដែលកើតក្នុងឆ្នាំនេះ ថ្វី​ត្បិត​តែ​ពី​មុន​អ្នក​តែងតែ​ជួប​នឹង​សំណាងអាក្រក់ ប៉ុន្តែ​ចាប់ពី​ចូលឆ្នាំថ្មីចាងមុខនេះ​ទៅ អ្នកនឹង​អាចមាន​អ្នក​ជួយ​ច្រើន ដោយ​ជួប​តែ​រឿង​ល្អ​នោះទេ​។ អ្នក​ដែល​កើត​មាន​ជំងឺ នឹង​អាច​ជា​សះស្បើយ​។ ជាពិសេស អ្នក​ក៏​អាច​ចំណេញ​បាន​ចំណូល​ខ្ពស់​ចូលមក​ផងដែរ​។ ដូចនេះ អ្នក​នឹង​មិន​ចាំបាច់​បា​រម្ហ​ពី​បញ្ហា​សេដ្ឋកិច្ច​ឡើយ​។​

​ឆ្នាំ​មមី​
​អ្នកដែលកើតក្នុងឆ្នាំនេះ សំណាងអាក្រក់​ទាំងឡាយដែលកើតធ្លាប់ជួប ឆ្លាប់បានឆ្លងកាត់ ​នឹង​រសាត់​ចេញពី​អ្នក​យ៉ាង​ឆ្ងាយ​ ហើយអ្នកនិងជួបតែសំណាងល្អ លាភសក្ការ: ទាំងឡាយនិងតាមជួយថែមរក្សាអ្នកផងដែរ ។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នកអាច​ចាក​ឆ្ងាយ​ពី​បញ្ហា​ទាំងឡាយ​។ ដូចនេះ អ្នក​នឹង​អាច​ទទួលបាន​ផែនការ​ធំ​ចូលមក​ក្នុង​រយៈពេល​នេះ​។​


​ឆ្នាំ​កុរ​
​អ្នកដែលកើតក្នុងឆ្នាំនេះ ទោះបីជា​ពេល​មុន​មាន​រឿង​មួយ​ចំនួន​បង្អាក់​អ្នក​ក៏ដោយ តែ​ចាប់ពីចូលដល់ឆ្នាំថ្មីនេះ អ្វីគ្រប់យ៉ាងនិងប្រែមកជាលាភសំណាងល្អដល់អ្នកជាទីគាប់ចិត្ត  ផ្លូវ​អ្នកនឹង​បើក​ធំដែលអ្នកធ្វើអោយការងារ និងការកស៊ីរបស់អ្នកកាន់តែធូរជាងមុន  ដោយ​គ្មាន​ឧបសគ្គ​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​រកបាន​ចំណូល​ដែល​ខ្ពស់​ដោយ​វិធី​ងាយស្រួល​៕