Home សុខភាព នឹងសម្រស់ ពេលដែលអ្នកដឹងពីអត្ថប្រយោជន៍ទាំង៥របស់ផ្លែប៊ឺរហើយច្បាស់ជាចង់ញ៉ាំវារាល់ថ្ងៃ…!

ពេលដែលអ្នកដឹងពីអត្ថប្រយោជន៍ទាំង៥របស់ផ្លែប៊ឺរហើយច្បាស់ជាចង់ញ៉ាំវារាល់ថ្ងៃ…!

អាហារបន្លែនិងផ្លែឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង។ ព្រោះថាវាមានសារធាតុចិញ្ចឹមជាច្រើនជួយដល់សារពាង្គកាយរបស់យើងគ្រប់អវៈយវៈទាំងអស់។ ដូច្នេះក្នុងមួយថ្ងៃទៅមួយថ្ងៃ យើងចាំបាច់ត្រូវតែទទួលទានអាហារដែលសំបូរទៅដោយអត្ថប្រយោជន៍មកចូលក្នុងរាងកាយដើម្បីឲ្យមានសុខភាពល្អនិងរឹងមាំ។ ជាក់ស្តែងផ្លែប៊ឺរគឺជាផ្លែឈើមួយប្រភេទដែលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា យើងអាចយកវាមកធ្វើជាអាហារផងនិង បង្អែមបានផង។ សម្រាប់អ្នកមិនចូលចិត្តទទួលទានវាវិញ អ្នកអាចអានពីអត្ថប្រយោជន៍របស់វាដើម្បីឲ្យបានជ្រាបកាន់តែច្បាស់៖

១. វាសំបូរទៅដោយសារធាតុហ្វាយប័រ ដែលជួយឲ្យការរំលាយអាហាររបស់អ្នកដំណើរការស្រួល ការស្រកទម្ងន់និងជាតិស្ករនៅក្នុងឈាមក៏ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។

២. វាជួយការពារកុំឲ្យមានជម្ងឺមហារីក

៣. វាក៏ជួយឲ្យការមើលដោយប្រើភ្នែករបស់អ្នកមានប្រសិទ្ធភាពខ្ពស់និងជម្រុញឲ្យចក្ខុវិញ្ញាណរបស់អ្នកមិនមានភាពស្រវាំង។

៤. ផ្លែនេះសំបូរទៅដោយជាតិវីតាមីន ប៊ី ខេ អ៊ី និងស៊ី ជាពិសេសគឺសារធាតុចិញ្ចឹមមួយចំនួនទៀតដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យ៉ូម និងសូដ្យូម ដែលល្អបំផុតសម្រាប់ស្បែករបស់អ្នក។

៥. វាជួយឲ្យបេះដូងរបស់យើងមិនមានជម្ងឺអ្វីផ្សេងៗមកបៀតបៀនបានឡើយ។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

ប្រភព៖ Futusion

អត្ថបទពាក់ព័ន្ធ៖

អត្ថប្រយោជន៍ដ៏ខ្លាំងក្លារបស់ផ្លែម្នាស់ដែលនៅពេលអ្នកបានដឹងហើយច្បាស់ជាចង់ទទួលទានវា…!

អត្ថប្រយោជន៍នៃការពត់ខ្លួននៅពេលព្រឹកដែលអ្នកមិនចង់ជឿ…ថាសំខាន់!