Home កម្សាន្ត អានសាររបស់ រំដួលលិចទឹក រួចហើយធ្វើឲ្យអ្នកដែលរិះគន់ចំពោះការផាត់មុខដល់ Miss Global Cambodia ស្ទើរតែចុកឈាម!!!

អានសាររបស់ រំដួលលិចទឹក រួចហើយធ្វើឲ្យអ្នកដែលរិះគន់ចំពោះការផាត់មុខដល់ Miss Global Cambodia ស្ទើរតែចុកឈាម!!!

តារាបង្ហាញម៉ូត និងពូកែខាងមានគំនិតច្នៃប្រឌិតគឺ កញ្ញា រំដួលលិចទឹក ដែលប្រិយមិត្តគិតថាប្រហែលជាចង់ក្លាយជាស្រីពិតប្រាកដ ប៉ុន្តែវាគ្រាន់តែជាបំណងប៉ុណ្ណោះ ហើយកញ្ញាក៏ជាអ្នកផាត់មុខអោយ Miss Global Cambodia បានយ៉ាងស្រស់ស្អាត។ ដោយឡែកការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ រំដួលលិចទឹក នូវតែមានការរិះគន់ចំពោះការច្នៃប្រឌិតនូវការផាត់មុខរបស់កញ្ញាដដែរ។

យ៉ាងណាមិញ រំដួលលិចទឹក បានតបទៅអ្នកដែលរិះគន់វិញថា​​ ដោយដំបូងឡើងកញ្ញា បានអរគុណដល់អ្នករិះគន់ ចំពោះប្រធានបទ ” ការផាត់មុខជូនបវរកញ្ញាជាតិយើងក្នុងសំលៀកបំពាក់ខ្មែរបូរាណបែបច្នៃប្រឌិត “។ នៅក្នុងនោះ​មានអ្នករិះគន់មួយចំនួនបាននិយាយថា អ្នកផាត់មុខហ្នឹងវាភ្លើទេអីបានផាត់ភ្នែកគ្នាឡើងចឹង ប៉ុន្តែ រំដួលលិចទឹកបានតបទៅវិញថា ចង់ដៀលទាំងអ្នកហៅកញ្ញាទៅទៀតតើមែនទេ? ហើយអត់ឆ្ងល់ទេថាហេតុអ្វីបានគេហៅអ្នកភ្លើដូចរំដួលទៅផាត់មុខជូនបវរកញ្ញាលំដាប់ពិភពលោកយ៉ាងនេះ ចុះម៉្ដេចមិនហៅអ្នកឆ្លាតដូចអ្នកខំមិនទៅធ្វើ?

កញ្ញា រំដួលលិចទឹកបានបន្ថែមទៀតថា កញ្ញាចូលចិត្តខាងច្នៃប្រឌិត ហេតុនេះហើយបានជាកញ្ញាចេះតែគិតម៉ូតសម្លៀកបំពាក់បុរាណបែបច្នៃប្រឌិត ដូចនេះហើយបានជាកញ្ញាសម្រេចចិត្តផាត់មុខរបៀបនេះទៅ ព្រោះមុនៗហ្នឹង នាងបានផាត់ឲ្យទៅតាមឈុត និងបែបបទសម្លៀកបំពាក់ ហើយនាងបានគិតថាចង់ផាត់មុខកុំឲ្យវាជាន់គ្នាសាំដដែលៗពេកក៏សម្រេចចិត្តផាត់បែបនេះទៅ។ នៅក្នុងនោះនាងបាននិយាយសុំអធ្យាស្រ័យថា បើខុសត្រូវអីគឺសុំបងប្អូនកុំចេះតែសរសេរពាក្យដៀលថ្មេះ មើលស្រាលលើការងារ និងសមត្ថភាពអ្នកដទៃ បើគេជួលឲ្យធ្វើការគឺគេសុទ្ធតែសម្លឹងមើលឃើញស្នាដៃជាក់ស្ដែងចំណុចណាមួយរួចជាស្រេចបាត់ទៅហើយ គេមិនមែនភ្លើដូចដែលអ្នករិះគន់បានខំមិននោះទេ។

ជាចុងក្រោយ រំដួលលិចទឹក សំណូមពរឲ្យមហាជនថា បើចង់ដឹងមិនថាលើចំណុចតូចធំមួយណា សូមរៀនសួររកមូលហេតុសិន ចាំបញ្ចេញពាក្យរិះគន់ ដៀលថ្មេះ និងជេរមកលើអ្នកដទៃ ហើយបើទោះបីជាគេធ្វើមិនបានល្អក៏មិនគួរដៀលគ្នាដែរ ផ្ទុយទៅវិញគឺគួរតែជួយកែតម្រូវគ្នា៕

សារដែលរំដួលតបទៅអ្នករិះគន់

រំដួលលិចទឹក និង Miss Global Cambodia

Miss Global Cambodia

រំដួលលិចទឹក​ និង Miss Global Cambodia

រំដួលលិចទឹក

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ facebook

អត្ថបទដោយ៖ សុខអីុម

Comments

comments