Home កម្សាន្ត មិននឹកស្មានថា តារាសម្ដែងថៃ Chompoo Araya ស្រឡាញ់រាងដល់ថ្នាក់នេះសោះ!!!

មិននឹកស្មានថា តារាសម្ដែងថៃ Chompoo Araya ស្រឡាញ់រាងដល់ថ្នាក់នេះសោះ!!!

តារាសម្ដែង តារាម៉ូដែល និងជាពិធីករគឺ អ្នកនាង Chompoo Araya ដែលអ្នកគាំទ្រតែងតែសរសើរគ្រប់គ្នាថាជាតារាស្រីដែលពូកែថែរក្សារូបសម្រស់ឲ្យនៅតែស្រស់ស្អាតដដែលបើទោះបីជានាងសម្រាលកូនរួចហើយក៏ដោយ។

បើទោះបីជាមានកូនក៏ពិតមែន ប៉ុន្តែតារាស្រីជួរមុខនេះ គឺមិនបណ្ដោយរូបរាងខ្លួនឲ្យទ្រុឌទ្រោមបន្ដិចសោះឡើយ ផ្ទុយទៅវិញ Chompoo ប្រឹងរកពេលវេលាដើម្បីហាត់ប្រាណជាប្រចាំ ទាំងដែលខ្លួនកំពុងតែមមាញឺកទាំងមើលថែកូនប្រុសទាំងពីរ និងការងារ។ មូលហេតុនេះហើយបានជា ទស្សនិកជនមិនសរសើរមិនបានថា Chompoo ស្រឡាញ់រូបរាងខ្លួនខ្លាំងដល់ថ្នាក់នេះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ សុខអីុម

Comments

comments