Home កម្សាន្ត ភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃ Min Pechaya និងគូស្នេហ៍ទៅបរទេសដើម្បីថត…!!!

ភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃ Min Pechaya និងគូស្នេហ៍ទៅបរទេសដើម្បីថត…!!!

បន្ទាប់ពីបើកបង្ហាញមុខមាត់គូស្នេហ៍ជាផ្លូវការរួចមក តារាសម្ដែងស្រី Min Pechaya ដូចជាស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈ ហើយផងដែលនោះក៏មិនសូវឃើញវត្តមានរបស់នាងចូលរួមសម្ដែងក្នុងខ្សែភាពយន្ដថ្មីៗនៅក្នុងទូរទស្សន៍ ឬថតស្ពតពាណិជ្ជកម្មនោះទេ។

ចំពោះគណនីអ៊ិនស្ដ្រាក្រាមរបស់នាងក៏ មិនសូវឃើញនាងបង្ហោះរូបភាពថ្មីៗ ដូចកាលមុននោះទេ ដោយនៅក្នុងនោះមានអ្នកខ្លះបាននិយាយថា Min Pechaya បានកំពុងតែធ្លាក់កូដយ៉ាងខ្លាំងមួយរយៈពេលចុងក្រោយនេះ។

ប៉ុន្តែនាពេលថ្មីៗនេះ តារាសម្ដែង Min Pechaya បាបផុសនូវរូបភាពស្អាតៗជាច្រើនសន្លឹករប​ស់នាងនៅប្រទេសបារាំង និងស្លៀករ៉ូបមង្គលការយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រសង្ស័យថានាងកំពុងតែថតរូបភាព Pre-Wedding ព្រោះលោក​ Oat Phithnak ដែលជាគូស្នេហ៍របស់នាងទៅប្រទេសបាំរាំងជាមួយគ្នាដែរ ប៉ុន្តែចម្លើយរបស់ តារាស្រី Min Pechaya និងគូស្នេហ៍មិនទាន់បានបញ្ជាក់ប្រាប់ឲ្យច្បាស់នោះទេថាវាជាការថតម៉ូត ឬក៏ជា Pre-Wedding ឲ្យពិតប្រាកដ៕

រូបភាពដែលសង្ស័យថាថត Pre-Wedding

រូបថតដែល Min Pechaya និងគូស្នេហ៍ថតកន្លែងតែមួយ

គូស្នេហ៍របស់តារាសម្ដែង Min Pechaya

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ instagram

អត្ថបទដោយ៖ សុខអីុម

Comments

comments