Home កម្សាន្ត បើកបង្ហាញសម្រស់របស់ តារាថៃ Nadech និង Yaya ពីនៅកុមារតើប្លែកពីពេលនេះយ៉ាងណាខ្លះ??

បើកបង្ហាញសម្រស់របស់ តារាថៃ Nadech និង Yaya ពីនៅកុមារតើប្លែកពីពេលនេះយ៉ាងណាខ្លះ??

តារាសម្ដែងថៃ Nadech Kugimiya និង តារាសម្ដែងថៃ Yaya Urassaya បានចាប់ដៃគ្នាសម្ដែងរឿងជាច្រើនរឿងកន្លងមកគឺទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង និងការគាំទ្រពីទស្សនិកជនជាច្រើន ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ ទេពកោសល្យក្នុងការសម្ដែង និងជាពិសេសនោះគឺអ្នកគាំទ្រគិតថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នាទៀតផង។

ដោយសម្រស់របស់ពួកគេទាំងពីរនាក់គឺមានភាពស្រស់ស្អាតយ៉ាងខ្លាំង ផងដែរនោះ ប្រិយមិត្តក៏ធ្លាប់បានឃើញមកហើយនូវសម្រស់របស់ Nadech និង Yaya កាលពីនៅវ័យកុមារ ប៉ុន្តែមិនដែលដឹងថានៅពេលដែលអ្នកទាំងពីរយកមកផ្ទឹមគ្នាតើមួយណាស្រស់ស្អាតជាងនោះទេ។ យោងទៅតាមគណនីអ៊ិនស្ដ្រាក្រាមអ្នកគាំទ្ររបស់ Yaya និង Nadech បានយករូបភាពរកាលនៅពីកុមារបស់អ្នកទាំងពីរមកផ្ទឹមគ្នា គឺមើលទៅស្រស់ស្អាត និងគួរឲ្យស្រឡាញ់មិនចាញ់គ្នាប៉ុន្មាននោះទេ។ តើប្រិយមិត្តស្រឡាញ់អ្នកទាំងពីរដែរទេ?

រូបថតរបស់ Nadech និង Yaya កាលពីនៅកុមារ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ instagram

អត្ថបទដោយ៖ សុខអីុម

Comments

comments