Home កម្សាន្ត ធ្លាប់ឃើញឬនៅ? បើកបង្ហាញមុខប្អូនស្រីរបស់តារាស្រីស៊ិចស៊ី ចៃរើងក្នុងរឿងភ្លើងបុណ្យ​ នាង Janie! សម្រស់ស្អាតមុខខ្ជូតមិនចាញ់បងជាតារានោះឡើយ!!

ធ្លាប់ឃើញឬនៅ? បើកបង្ហាញមុខប្អូនស្រីរបស់តារាស្រីស៊ិចស៊ី ចៃរើងក្នុងរឿងភ្លើងបុណ្យ​ នាង Janie! សម្រស់ស្អាតមុខខ្ជូតមិនចាញ់បងជាតារានោះឡើយ!!

ស្រស់ស្អាតបែបស្រទន់មិនចាញ់តារានោះឡើយ!! បើកបង្ហាញមុខប្អូនស្រីបង្កើតរបស់តារាសម្ដែងស្រីជើងចាស់ពីតួឯកមុខស្លូតក្លាយជាតួរងកំពូលល្បិចកិច្ចកលនៅក្នុងរឿងភ្លើងបុណ្យនាង Janie Tienphosuwan ទោះបីជាមិនមែនជាតារាតែមុខមាត់មិនចាញ់បងស្រីនោះឡើយថែមទាំងគួរឲស្រលាញ់ថែមទៀត។
គួរបញ្ជាក់ដែរថាតារាសម្ដែងស្រីរាងខ្ពស់ស្រលះសម្បុរស្រអែមពេញដោយភាពស៊ិចស៊ីតួអង្គនាងចៃរើងនៅក្នុងរឿងភ្លើងបុណ្យមានឈ្មោះពិតហៅថា Janie Tienphosuwan តួឯកស្រីជើងចាស់ដែលបានប្ដូរចរិកការសម្ដែងក្លាយជាតួរងកាចឆ្នាស់បានយ៉ាងសាកសម។ សមត្ថភាពការសម្ដែងរបស់តារាស្រីដួងនេះពិតជាគួរឲសសើររហូតអ្នកទស្សនាខ្លះចូលតួស្អប់នាងមែនទែនក៏មាន ហើយរឿងដែលនាងសម្ដែងមានដូចជារឿងស្រមោលសងសឹក រឿងគុំនំចាញ់ស្នេហ៍និងរឿងភ្លើងបុណ្យនេះជាដើម។ សម្រាប់រឿងរ៉ាវនៅក្នុងជីវិតពិតរបស់តារាស្រីវ័យ៣៦ឆ្នាំទៅហើយរូបនេះ គឺនាងធ្លាប់បានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១៣តែក៏បានលែងលះចែកផ្លូវគ្នាដើរវិញក្រោយពីការបានតែរយៈពេលមួយឆ្នាំ ហើយនាងក៏មានប្អូនស្រីម្នាក់ដែលស្អាតមិនចាញ់គ្នាឈ្មោះថាJanis ចង់ដឹងថាប្អូននាងមុខមាត់យ៉ាងណានោះ? តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖
-ប្អូនស្រី Janie

Comments

comments