Home កម្សាន្ត ស្រស់បំព្រងដូចហាងលក់ផ្កាទៅហើយ! តោះមកស្គាល់ផ្ទះធំស្អាតប្រណិតរបស់តួឯកស្រីនាង Kimberly លម្អរសុទ្ធតែផ្កាស្រស់ៗស្អាតៗគួរឲចង់គយគន់!!

ស្រស់បំព្រងដូចហាងលក់ផ្កាទៅហើយ! តោះមកស្គាល់ផ្ទះធំស្អាតប្រណិតរបស់តួឯកស្រីនាង Kimberly លម្អរសុទ្ធតែផ្កាស្រស់ៗស្អាតៗគួរឲចង់គយគន់!!

ប្រណិតស្រស់ស្អាតថែមការតុបតែងគួរឲចង់រស់នៅពិតៗ!! បើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះដ៏ធំស្កឹមស្កៃស្រស់ស្អាតប្រណិតរបស់តារាសម្ដែងស្រីកូនកាត់តួឯកស្រីកំពុងមានឈ្មោះបោះលេងក្នុងសិល្បះការសម្ដែងប្រទេសថៃនាង Kimberly Ann Voltemas លម្អរសុទ្ធតែផ្កាស្រស់ៗស្អាតៗដូចហាងលក់ផ្កាទៅហើយ។

គួរបញ្ជាក់ដែរថាតារាសម្ដែងស្រីថៃនាង Kimberly Ann Voltemas គឺជាអ្នកសម្ដែងស្រីដែលវ័យ២៥ឆ្នាំហើយក៏មានតំណែងជាតួឯកស្រីកំពុងមានឈ្មោះបោះសំលេងមួយដួងក្នុងពិភពការសម្ដែងប្រទេសថៃព្រមទាំងជាតារាស្រីលំដាប់ជួរមុខប្រចាំឲប៉ុស្ដិ៍លេខ៣ថៃម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើនទៀតផងដែរ។ សម្រាប់រឿងរ៉ាវក្រៅជីវិតក្រៅសិល្បះវិញរូបនាងត្រូវបានគេដឹងដែរថាគឺជាតារាស្រីកូនកាត់ដែលមានម្ដាយគឺជាជនជាតិថៃនិងមានឪពុកគឺជាជនជាតិអាល់ឡឺម៉ង់។ ថ្វីត្បិតរូបនាងគឺជាតារាស្រីវ័យក្មេងតែនាងក៏បានសម្រេចជោគជ័យជាខ្លាំងនិងមានប្រជាប្រិយភាពពីសំណាក់អ្នកទស្សនាការសម្ដែងរបស់នាងរឿងដែលនាងសម្ដែងមានដូចជារឿងស្រីឆ្នាស់កំពូលស្នេហ៍​ រឿងហង្សបាក់ស្លាប រឿងលួចស្នេហ៍តាមអនឡាញជាដើម ថែមនាងត្រូវបានអ្នកគាំទ្រដឹងដែរថាកំពុងមានទំនាក់ទំនងស្នេហាជាមួយតួឯកប្រុសល្បីលំដាប់ជួរមុខដូចគ្នាគឺលោក Mark Prin។ ចង់ដឹងថាផ្ទះពិតៗរបស់តារាស្រីដួងនេះលម្អដោយផ្កាហើើយស្អាតបែបណានោះ? តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ ស្រីលក្ខ័

ប្រភព៖ Sanook

អត្ថបទពាក់ព័ន្ធ៖

តួឯកប្រុសថៃលោក Mark កាន់ភួងផ្កាក្រាបសំពះចាស់ទុំក្នុងសិល្បះមុនពេលសាងផ្នួសបួសជាសង្ឃ ក្នុងនោះក៏រួមមានអតីតសង្សារនាង Kimberly ផងដែរ!!

Wow! តួឯកស្រីនាង Kimberly ទិញរថយន្ដថ្មីតំលៃដល់ទៅ… ក្រោយពីមានព៌តមានលក់ឡានចាស់តាមIGរួចមក!!

Comments

comments