Home ជំនឿផ្សេងៗ តោះមកដឹងពីនិស្ស័យរបស់អ្នកតាមរយៈថ្ងៃក្នុងសប្ដាហ៍ដែលអ្នកកើត តើត្រូវនឹងខ្លួនអ្នកយ៉ាងណាដែរ?

តោះមកដឹងពីនិស្ស័យរបស់អ្នកតាមរយៈថ្ងៃក្នុងសប្ដាហ៍ដែលអ្នកកើត តើត្រូវនឹងខ្លួនអ្នកយ៉ាងណាដែរ?

-កើតថ្ងៃអាទិត្យ៖ ជាអ្នកដែលមានបុណ្យវាសល្អមានទ្រព្យយស ជាអ្នកដែលធ្វើគុណនឹងអ្នកដ៏ទៃមិនគិតពីសំណង។ ជាមនុស្សមានទឹកចិត្តទូលាយជាមួយក្រុមមិត្តភក្ដិ ហ៊ានស៊ីហ៊ានសង មានភាពជាអ្នកដឹកនាំក្នុងខ្លួនតែក៏ជាមនុស្សចិត្តក្ដៅនិងស្រលាញ់កេរ្ដិ៍ឈ្មោះ។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃចន្ទ័៖ បុគ្គលទាំងឡាយណាដែលកើតថ្ងៃចន្ទ័ភាគច្រើនជាមនុស្សមានមន្ដស្នេហ៍មានតែអ្នកស្រលាញ់ចូលចិត្ត និងចាំជួយយកអាសារ។ ជាមនុស្សដែលមានសំដីទន់ភ្លន់ ស្រលាញ់គ្រួសារនិងអ្នកនៅជុំវិញខ្លួន តែក៏ងាយប្រែប្រួលអារម្មណ៍ក្នុងការជ្រើសរើសអ្វីមួយ និងចូលចិត្តស្រមើស្រមៃច្រើនផងដែរ។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃអង្គារ៖​ ជាមនុស្សដែលមានចិត្តគំនិតរឹងមាំហានក្លា មិនខ្លាចក្នុងការតស៊ូឧបសគ្គ​មានចិត្តជាអ្នកស៊ូ។ ជាមនុស្សចិត្តក្ដៅមិនខ្លាចអ្នកណា ត្រង់ៗមិនមានល្បិចឧស្សាហ៍ព្យាយម យកការគិតខ្លួនជាធំ សម្រេចចិត្តលឿននិងមិនសូវស្ដាប់អ្នកណា។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃពុធ៖ ជាមនុស្សសំបូរសំដីមានគំនិតសិល្បះក្នុងខ្លួន និយាយស្ដីមានអ្នកស្ដាប់ សម្របខ្លួនតាមទីកន្លែងបានងាយ ចូលចិត្តរកចំណេះដឹងដាក់ខ្លួន តែក៏ជាមនុស្សដែលឆាប់ធុញទ្រាន់នឹងភាពដដែលៗ មិនសូវចេះអត់ធន់។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃព្រហស្បតិ៍៖ ជាមនុស្សចូលចិត្តការសិក្សា មានធម៌ក្នុងខ្លួន មានរបៀបរៀបរយល្អ មានទឹកចិត្តចំពោះអ្នកនៅជុំវិញខ្លួន ភាពស្ងប់ស្ងាត់ ស្រលាញ់បែបណាគឺបែបហ្នឹងមិនចូលចិត្តមានការផ្លាស់ប្ដូរ។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃសុក្រ៖ ជាមនុស្សស្រលាញ់ភាពស្រស់ស្អាត មានទឹកចិត្តដល់អ្នករាល់គ្នា មានគំនិតច្នៃប្រឌិត ខិតខំប្រឹងប្រែងធ្វើការ មិនចូលចិត្តយកប្រៀបលើអ្នកដ៏ទៃនោះឡើយ។ ជាអ្នកដែលមានរសនិយមខ្ពស់ មានការប្រយត្ន័ប្រយែងក្នុងការគិត តែក៏ពូកែរអ៊ូរទាំបន្ដិច។

(គ្រាន់តែជារូបតំណាង)

-កើតថ្ងៃសៅរ៍៖ ជាមនុស្សមានភាពគួរគោរព មានភាពជាអ្នកដឹកនាំគេ ស្រលាញ់កិត្ដិយស មិនពូកែនិយាយតែពូកែធ្វើការ។ ជាមនុស្សយកហេតុនិងផលជាធំ មិនសូវសម្ដែងចេញការគិត មិនចូលចិត្តឈ្លោះប្រកែកគ្នា ជាមនុស្សមានទំនួលខុសត្រូវខ្ពស់លើអ្វីដែលខ្លួនបានធ្វើ។

(គ្រាន់តែជារូបតំណាង)

អត្ថបទដោយ៖ ស្រីលក្ខ័

ប្រភព៖ Mthai

អត្ថបទពាក់ព័ន្ធ៖

អ្នកមានខ្សែបាតដៃ ជាអ្នកពូកែប្រច័ណ្ឌ ឬជាមនុស្សសាវា? តោះ! មើលទាំងអស់គ្នា!

សំណាងម្ល៉េះសំរាប់ឆ្នាំ ខាល ថោះ និងមមែ អាចនឹងមានលាភសំណាង ទ្រព្យតូចធំធ្លាក់មកលើខ្លួនអ្នក!!!

Comments

comments