Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

403

ឆ្នាំជូត៖ រាសី​ល្អ។ ទោះជាកន្លងមកអ្នកមិនសូវទទួលបានផលច្រើនក៏ដោយតែមកដល់ពេលនេះ អ្នកអាចទទួលបានយ៉ាងគាប់ចិត្តទៀតផង ទាំងងការរស់នៅក៏កាន់តែមានសុភមង្គល និង មនោសញ្ចេតនា​មាន​ភាពល្អូកល្អឺន​។ ទិស​ល្អ ៖ ខាងលិច ប្រយ័ត្ន​ទិសខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស្វាយ។ អ្នក​ជួយ​យក​អាសា គឺ​ឆ្នាំមមែ៕

ឆ្នាំឆ្លូវ៖ រាសី​មធ្យម។ ដំណើរនៃការរស់នៅរបស់ទៅទាំងរលូន  ។ការរីកចម្រើន​ទាំងមុខរបរ និងការងារនាថ្ងៃមុខ​។ តែសូមកប្រយ៉ាត្នទ្រព្យសម្បត្តិដែលខំរកបានមកត្រូវបាតបង់ទៅវីញ ។ ​ ទិស​ល្អ​ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ​ពណ៏លឿង។ អ្នក​ជួយ​យកអាសា​ឆ្នាំឆ្លូវ៕

ឆ្នាំខាល៖ រាសី​ធ្លាក់ចុះ។ បើអ្នកចង់បានអ្វីមួយគួរកុំអាលតក់ក្រហលពេក ជៀសមានបញ្ហាជាយថហេតុ ។ការរកស៊ីនិងការងាត អាចនិងមានភាពបរាជ័យបន្តិចបន្តួួច ។ ទិស​ល្អ​ទិស​អាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងកើត។ ពណ៌​ល្អ​គឺ​ពណ៌ក្រហម។ អ្នក​ជួយ​យកអាសា​ឆ្នាំឆ្លូវ៕

ឆ្នាំថោះ៖ រាសី​ល្អមធ្យម។ ការងារនិងការរកស៊ីរបស់លោកអ្នកទទួលបានផលមកវិញសមល្មម  មួយវិញទៀតត្រូវមានការអត់ធ្មត់ទើបមិនខកបំណង។ តែប្រយ៉ាត​ការប៉ះទង្គិច​ជាមួយ​និងបងប្អូនព្រោះតែ​ ពាក្យសំដីមិនគួរនិយាយ ។ ទិស​ល្អ​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង ។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល៕

ឆ្នាំរោង៖ រាសី​ល្អ។ រា់កិច្ចការរបស់អ្នកមិនមានអ្វីជាឧបសគ្គឡើយ អ្នកនិងឆ្ពោះទៅមុខយ៉ាងរលូន ។  ការងារ​ ឬការធ្វើជំនួយផ្សេងៗអ្នកនិង មានគេមកបណ្តាក់ទុនជាអ្នកយ៉ាងច្រើន តែសូមប្រយ៉ាត្នពាក្យសំដីក្នុងការនិយាយស្តីជាមួយគេ។  ទិស​ល្អ ៖ ខាងត្បូង ប្រយ័ត្ន​ទិស​ខាងកើត។ ពណ៌​ល្អ ស។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ៕

ឆ្នាំម្សាញ់៖ រាសី​ល្អមធ្យម​​។ អ្នកអាចបន្តមុខរបររបស់អ្នក ឬ ផ្លាស់ប្តូរបាន មិនមានអីហេតុឡើយ ការងារ និងការរកស៊ីត្រូវខំអោយខ្លាំងជាងមុន ទើបប្រសើរ។ ការទំនាក់ទំនងស្នេហាអាចនិងមានបញ្ហាបន្តិច ត្រូវនិយាយពាក្យផ្អែមល្ហែមអោយបានច្រើន ទើបបានសេចក្តីសុខ។ អ្ន ទិស​ល្អអាគ្នេយ៍​។ អ្នក​ជួយ​យក​អាសា ឆ្នាំ​រោង​៕

ឆ្នាំមមី៖ រាសី​មធ្យម។ ពេលនេះអស់ក្តិបារម្ភ ចំពោះរកាងារ ឬ ការរកស៊ី ព្រោះ និងមានអតិថិជនមកជៀវកាន់តែច្រើនជាមុនទៅទៀត ហើយ ចៅហ្វាយនាយ និងបានដំឡើងប្រាក់ខែអោយអ្នកថែមទៀតផង ព្រោះពីទង្វើដល់ល្អរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំអោយអស់ពីលទ្ធភាព។ ទិស​ល្អ អាគ្នេយ៍ ប្រយ័ត្ន​ទិស​ខាងលិច។ ពណ៌​ល្អ ​ផ្កាឈូក។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

ឆ្នាំមមែ៖ រាសី​ល្អ ​។ ក្តីបំណងប្រាថ្នារបស់អ្នក តែងបានសម្រេចដូចបំណង ដែលអ្នកចង់បាន ។ ហ់ើយក៏ជាពេលមួយសំរាប់ ចាប់ដៃគូរបណ្តាក់ទុនជាគ្នាផងដែរ។ តែពេលនិយាយស្តី​ត្រូវ​ប្រយ័ត្ន ព្រោះ​វា​អាច​រំខាន​ដល់​អ្នកដទៃ​។ ទិស​ល្អ ៖ ខាងលិច ប្រយ័ត្ន​ទិសខាងកើត។ ពណ៌​ល្អ ៖ ស។ អ្នក​ជួយ​យក​អាសា ៖ កុរ៕

ឆ្នាំវក៖ រាសី​មធ្យម។ ដំណើរជីវិតរបស់លោកអ្នកពេលនេះ ឃើញថាដំណើការទៅដោយរលូន មិនថាការងារ ឬ អ្វីនោះទេ សូមប្រយ៉ាត្នមានទំនាស់ជាមួយមិត្តភក្តិ ជាហេតុធ្វើអោយដាច់លាភសំណាងរបស់អ្នក។ ទិស​ល្អ ទិស​ខាងជើង ប្រយ័ត្ន​ខាង ត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ត្រួយចេក​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់៕

ឆ្នាំរកា៖ រាសី​ល្អ។ គ្រប់​យ៉ាង​ងាយ​សម្រេចបាន​។ ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ដាក់ទុន​រកស៊ី ចំណូល​មាន​ការកើនឡើង​។ តែត្រូវមានទំនាក់ទំនង​ល្អជាមួយអ្នកនៅជុំវិញទើបគាប់​ប្រសើរ​ណាស់​។ ទិស​ល្អ​គឺ​ខាងជើង​ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ គឺ​ស្លាបកំភេម​។ អ្នក​ជួយ​យកអាសា​ឆ្នាំម្សាញ់​៕

ឆ្នាំច៖ រាសីល្អ។ គ្រប់ភារកិច្ចអ្នកអាចធ្វើទៅបាន មិនថាការងារ ឬ​ការបំពេញអ្វីនោះទេ តែត្រូវគិតបន្តិចចាំធ្វើ ទើបបានផលល្អ ព្រោះ​អ្នក​ងាយ​ប្រទះ​នឹង​កំហុសឆ្គង ឬ​មាន​កំហុស​ទៅលើ​អ្នក​ដទៃ​។ ការងារលុយកាក់ ត្រូវរក្សាអោយស្រួលទើបមានសុវត្ថិភាព  ទំនាក់ទំនង​មាន​ភាពរអាក់រអួល​។ ទិស​ល្អ ៖ ពាយ័ព្យ  ៖ ​។ ពណ៌​ល្អ ៖ បែតង​។ អ្នក​ជួយ​យកអាសា​ឆ្នាំច៕

ឆ្នាំកុរ៖ រាសី​ធ្លាក់ចុះ។ ត្រូវមានការប្រុងប្រយ៉ាងចំពោះមិត្តដែលមិនល្អ ព្រោះមនុស្សអាចនិងធ្វើអំពើមិនល្អមកលើអ្នក ទាំងដែលអ្នកមិនដឹងខ្លួន។​ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​រក្សាទ្រព្យ​កុំឲ្យ​បានល្អ កុំធ្វេសប្រហែស​ពុំនោះសោត​មានការខាត​បង់​។  ទិស​ល្អ​ខាងកើត ប្រយ័ត្ន​លិច​អ​គ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំមមែ៕​

Advertisement - UnitusX