Home កម្សាន្ត ក្ដៅៗ!! នារីម្នាក់នេះត្រូវបានអ្នកលេងបណ្ដាញសង្គមសង្ស័យថាជាគូស្នេហ៍ថ្មីរបស់ស្វាមីនាង Aff បន្ទាប់ពីរូបលោកបង្ហោះរូបមួយសន្លឹកនេះ!!

ក្ដៅៗ!! នារីម្នាក់នេះត្រូវបានអ្នកលេងបណ្ដាញសង្គមសង្ស័យថាជាគូស្នេហ៍ថ្មីរបស់ស្វាមីនាង Aff បន្ទាប់ពីរូបលោកបង្ហោះរូបមួយសន្លឹកនេះ!!

មានការភ្ញាក់ផ្អើលពេញសិល្បះថៃនិងក្នុងបណ្ដាញសង្គមថៃទៀតហើយ បន្ទាប់ពីពេលថ្មីៗនេះតារាសម្ដែងស្រីជើងចាស់តួឯកស្រីលំដាប់ជួរមុខក្នុងប្រទេសថៃនាង Aff Taksaorn បានចេញមុខឲកិច្ចសម្ភាសន៍ថារូបនាងពិតជាបានបែកបាក់គ្នាជាមួយស្វាមីមកជាង១ឆ្នាំហើយ គ្រាន់តែអ្នកទាំងពីរមិនទាន់បានសញ្ញ៉េឯកសារលែងលះជាផ្លូវការតែប៉ុណ្ណោះ។ ហើយស្រាប់តែពេលនេះស្វាមីរបស់នាង Aff លោក Songkran បានបង្ហោះរូបមួយសន្លឹកបែបនេះ ទើបធ្វើឲមានអ្នកគាំទ្រជាច្រើនសង្ស័យថានារីរូបនេះអាចជាគូស្នេហ៍ថ្មីរបស់លោកឬយ៉ាងណាដែរ?

ហើយចុងក្រោយបង្អស់គឺនៅថ្ងៃទី២៣ ខែវិច្ឆិការថ្ងៃនេះ ស្វាមីដែលជាអ្នកជំំនួញប្រាក់លានរបស់នាង Aff Taksaorn លោក Songkran បានបង្ហោះរូបមួយសន្លឹកជារូបអាថ៌កំបាំងឃើញត្រឹមតែដៃមនុស្សស្រីម្នាក់ជាមួយនឹងកូនតោពណ៌សដ៏គួរឲស្រលាញ់។ រឿងនេះធ្វើឲអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថាអាចជារូបរបស់មនុស្សស្រីថ្មីលោក ហើយទន្ទឹមនឹងនោះផងដែរគេក៏បានឃើញរូបរបស់នារីរូបស្អាតជាណេតអាយដលល្បីល្បាញមួយរូបបានបង្ហោះរូបរបស់ខ្លួនជាមួយនឹងកូនតោពណ៌សសឹងដូចគ្នាបេះបិទ ទើបមានការសង្ស័យថាឬនេះជាមនុស្សតែម្នាក់។ តែយ៉ាងណាក៏ដោយ​ក៏មិនទាន់មានការចេញមុខទទួលស្គាល់ឬបកស្រាយពីសំណាក់នារីរូបនោះនៅឡើយទេ ហើយក៏មានមតិអ្នកលេងបណ្ដាញសង្គមខ្លះថាជាជារឿងចៃដន្យដែលមានកូនតោសឹងដូចគ្នានេះក៏ថាបាន។

-រូបដែលលោក Songkran ផុស

-រូបនារីម្នាក់ដែលគេសង្ស័យជាគូស្នេហ៍ថ្មីលោក

-រូបកាលពី Aff និងស្វាមីនៅជួបជុំគ្នា

អត្ថបទដោយ៖ ស្រីលក្ខ័

ប្រភព៖ Kapook

អត្ថបទពាក់ព័ន្ធ៖

ស្រដៀងមិនស្រដៀងម៉ែកូនមួយគូនេះ? ប្រៀបធៀបរូបភាពកាលពីកុមារភាពរបស់តួឯកស្រីនាង Aff ជាមួយនឹងកូនស្រីបង្កើតខ្លួន មុខខ្ជូតមិនចាញ់គ្នានោះឡើយ!!

ច្បាស់ការណ៍ហើយ! តារាស្រី Aff Taksaorn ចេញមុខបញ្ជាក់ពីពត៌មានលែងលះជាមួយនឹងស្វាមី Songkran Techanorong!

Comments

comments