Home សុខភាព នឹងសម្រស់ មិត្តនារីទាំង...

មិត្តនារីទាំងអស់គ្នាបើចង់បំប៉នស្បែកមុខឲសភ្លឺថ្លា ទន់រលោងគួរឲគយគន់កុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដងាយៗទាំងនេះ…!!

1339

មិត្ដនារីគ្រប់រូបតែងប្រាថ្នាចង់បាននូវស្បែកមុខមួយដែលមានសុខភាពល្អ សភ្លឺរលោងមានសំណើមតែមិនមែននារីគ្រប់គ្នាសុទ្ធតែមានស្បែកស្អាតបែបនេះនោះឡើយ។ អ្នកខ្លះអាចមានស្បែកខ្មៅមកពីកំណើត ខ្លះដោយសារត្រូវកំដៅខ្មៅខ្លាំងពេកនិងខ្លះមកពីប្រើប្រាស់នូវផលិតផលខុសជាដើម។ ខាងក្រោមនេះជារូបមន្ដបែបធម្មជាតិដែលអ្នកអាចសាកល្បងធ្វើនូវផ្ទះដោយខ្លួនឯងបាន មិនប៉ះពាល់សុខភាពស្បែកថែមទាំងជួយឲមុខអ្នករឹតសភ្លឺរលោងបន្ដិចម្ដងៗបាន។

-ទឹកឃ្មុំក្រូចឆ្មារ៖ រូបមន្ដនេះសាកសមបំផុតសម្រាប់ស្បែកខ្មៅស្រអាប់មិនរលោង។ ដោយយកទឹកឃ្មុំមួយស្លាបព្រាកាហ្វេផ្សំជាមួយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេកូរចូលគ្នា ហើយយកមកលាបលើមុខទុកចោលប្រមាណ២០ទៅ៣០នាទីរួចលាងសំអាចចេញ។ វានឹងជួយឲស្បែកមុខអ្នកសភ្លឺថ្លាពីខាងក្នុងហើយរលោងស្អាតទៀតផង។

-ទឹកឃ្មុំទឹកដោះគោឆៅត្រសក់៖ រូបមន្ដនេះសាកសមសម្រាប់ស្បែកស្ងួតប្រះគ្មានជាតិសំណើម។ ដោយយកទឹកឃ្មុំមួយស្លាបព្រា ទឹកដោះគោឆៅមួយស្លាបព្រា ផ្សំនឹងត្រសក់កិនរួច២ស្លាបព្រាកូរចូលគ្នាឲសព្វ រួចយកមកបំពោកលើមុខទុកចោល៣០នាទីសឹមលាងចេញ។

-ទឹកឃ្មុំចេក៖ ត្រូវការឃ្មុំមួយស្លាបព្រា ចេកកន្លះផ្លែដែលកិនម៉ត់កូរបញ្ចូលគ្នាជាសាច់ល្បាយខាប់យកមកបំពោកពេញផ្ទៃមុខទុកចោល២០នាទីរួចលាងចេញ។

-ទឹកឃ្មុំល្មៀត៖ រូបមន្ដនេះនឹងជួយឲមុខអ្នកមានសំណើមសភ្លឺរលោង។ ដោយយកម្សៅរល្មៀតមួយស្លាបព្រាកាហ្វេលាយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេកូរបញ្ចូលគ្នាឲខាប់ រួចយកមកលាបពេញផ្ទៃមុខទុក១៥នាទីសឹមលាងចេញ។     

អត្ថបទដោយ៖ ស្រីលក្ខ័

អត្ថបទពាក់ព័ន្ធ៖

ចង់បានស្បែកសភ្លឺរលោងជាងមុន? ចាំអីទៀត!! តួឯកស្រីថៃដួងនេះខ្សឹបប្រាប់វិធីធម្មជាតិបានជោគជ័យទាំងនេះដែលនាងធ្លាប់សាកល្បងធ្វើហើយ!!

ស្រដៀងមិនស្រដៀង? នារីម្នាក់ស្រម៉ៃចង់បានសម្រស់ដូចអាយដលតារាស្រីចិនតួឯកស្រីអ៊ូមុីនាង នាង Fan Bingbing ថែមហ៊ានវះកាត់មុខឲដូចថែមទៀត!!

Advertisement - UnitusX