Home សុខភាព នឹងសម្រស់ វិធីសាស្រ្តបែបធម្មជាតិជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០…!

វិធីសាស្រ្តបែបធម្មជាតិជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០…!

ជាការពិតណាស់ នៅលើទីផ្សារមានផលិតផលជាច្រើនកំពុងប្រកួតប្រជែងអួតថា ជាផលិតផលដែលជួយបណ្តុះសក់ឲ្យវែង។ ផ្ទុយទៅវិញ ផលិតផលមួយចំនួនគឺមិនបានផលប្រសិទ្ធភាពល្អនោះទេ។ បើសិនជាអ្នកសង្កេតឲ្យកាន់តែច្បាស់វិញគឺអាចនិយាយបានថា ដោយសារតែវាមិនត្រូវនឹងសរសៃសក់របស់អ្នកនោះឡើយ។ ដូច្នេះសម្រាប់អ្នកដែលខូចចិត្តជាមួយផលិតផលផ្សេងអស់ចិត្តមកហើយ សូមអ្នកសាកល្បងជាមួយវិធីធម្មជាតិម្តងចុះដែលជួយឲ្យសក់ដុះលឿនជាងមុនគុណនឹង១០ឯណោះ៖

-គ្រាន់តែលោកអ្នកដាក់ផ្លែចេកកន្លះផ្លែ ស៊ុតពណ៌លឿងមួយគ្រាប់ ទឹកឃ្មុំមួយស្លាបព្រា ប្រេងដូងមួួយស្លាបព្រា និងទឹកដោះគោមួយស្លាបព្រាដូចគ្នា ក្រោយមកកូរគ្រឿងឲ្យសព្វហើយលាបល្បាយនៅលើស្បែកក្បាលនិងសរសៃសក់ ទុកចោលរយៈពេល២ម៉ោង ហើយលាងសក់ដូចធម្មតា។

ផ្លែចេក
ស៊ុតលឿង
ទឹកឃ្មុំ
ប្រេងដូង
ទឹកដោះគោ

លទ្ធផលគឺវាគួរឲ្យអស្ចារ្យណាស់ដែលអ្នកនឹងកត់សម្គាល់ដោយខ្លួនឯងថាវាដុះលឿនខុសធម្មតា។ សម្រាប់អ្នកដែលសក់ជ្រុះខ្លាំងអាចអនុវត្តឲ្យបានញឹកញាប់។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

ប្រភព៖ Futusion

អត្ថបទពាក់ព័ន្ធ៖

វិធីបំបាត់ពងបែកមាត់ឲ្យជាសះស្បើយដោយមិនមានការលេបថ្នាំ…!

ការពិតទាំង៥យ៉ាងដែលអ្នកមិនដឹងពីការបញ្ចេញខ្យល់របស់អ្នក(ផោម)…!