Home សុខភាព នឹងសម្រស់ អត្ថប្រយោជន៍យ...

អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់នៃសំបកស៊ុតដែលអ្នកតែងតែមើលរំលងនិងបោះចោល!

142

តាមរបាយការណ៍បានបង្ហាញថា ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិចបានចំណាយទៅលើការ ទទួលខុសត្រូវចំពោះកាកសំណល់សំបកស៊ុតដល់ទៅ ១៥០.០០០ តោន។ ប៉ុន្តែជំនួសឱ្យការបោះចោលឥតប្រយោជន៍ យើងគួរតែផ្តល់នូវគំនិតផ្សេងទៀត ដើម្បីប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ មិនដោយសារតែផលប្រយោជន៍ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតម្លៃអាហារូបត្ថម្ភយ៉ាងច្រើនលើសលប់ នៃសំបកស៊ុតផងដែរ។

សំបកស៊ុត គឺជាប្រភពនៃជាតិកាល់ស្យូមដ៏សម្បូរបែប។ សារជាតិដែលមាននៅក្នុងសំបកស៊ុត ៩៥ ភាគរយត្រូវបានគេប្រើជាថ្នាំប្រឆាំងនឹង បញ្ហារចុកទ្រូង, ការរំលាយអាហារមិនបានល្អ និងអាការះឈឺក្រពះជាដើម។ ដើម្បីកាត់បន្ថយភាពខ្ជះខ្ជាយ និងជំនួសមកវិញនូវការកែច្នៃយកអត្ថប្រយោជន៍ពីសំបកស៊ុតទាំងនោះវិញ យើងសូមណែនាំប្រិយមិត្តពីវិធីមួយចំនួនក្នុងការទាញយកគុណតម្លៃដ៏ពិសេសពីសំបកស៊ុតដែលអ្នកតែងតែបានបោះចោល។ វិធីសាស្រ្តទាំងនោះរួមមាន៖

វិធីប្រើប្រាស់ ៖

ស្ងោរស៊ុតឲ្យបានឆ្អិនល្អ រួចបកយកតែសំបកមកដុតកម្តៅរយះពេលពី ១៥ ទៅ ២០ នាទី ជាមួយនឹងសីតុណ្ហាភាព ៩៣អង្សារ។ បន្ទាប់មកយកសំបកស៊ុតដែលកម្តៅរួច មកកិនឲ្យម៉តក្លាយជាម្សៅ។ ម្សៅស៊ុតនេះអាចយកទៅលាយជាមួយម្សៅសំរាប់ធ្វើនំ បន្ថែមទៅលើនំបុ័ង ភីហ្សា និងអាហារជាច្រើនមុខទៀតផងដែរ។

ម្សៅស៊ុតនេះជាប្រភពដ៏ល្អនៃកាល់ស្យូម ហើយត្រូវបានគេបង្ហាញថាអាចកាត់បន្ថយការឈឺចាប់ និងជំនួសការបាត់បង់ចំពោះស្ត្រីដែលមានជំងឺពុកឆ្អឹង។ ប៉ុន្តែសូមប្រុងប្រយ័ត្ន ទទួលទានជាតិកាល់ស្យូមច្រើនពេក ឬ តិចពេក​ អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានផងដែរ  ព្រោះមនុស្សពេញវ័យត្រូវការជាតិកាល់ស្យូមតែមួយក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ៕

 

អត្ថបទពាក់ព័ន្ធ៖

អត្ថប្រយោជន៍ដ៏ខ្លាំងក្លារបស់ផ្លែម្នាស់ដែលនៅពេលអ្នកបានដឹងហើយច្បាស់ជាចង់ទទួលទានវា…!

អត្ថប្រយោជន៍នៃការពត់ខ្លួននៅពេលព្រឹកដែលអ្នកមិនចង់ជឿ…ថាសំខាន់!

ប្រភព៖ Mirror

អត្ថបទដោយ៖ បុត្រា

Advertisement - UnitusX