Home កម្សាន្ត ក្នុងពិធីមង្គលការរបស់ សុគន្ធ និសា មានមិត្តរួមសិល្ប:ជាច្រើនមកចូលរួម ចុះហេតុអីបាត់មនុស្សម្នាក់!!!

ក្នុងពិធីមង្គលការរបស់ សុគន្ធ និសា មានមិត្តរួមសិល្ប:ជាច្រើនមកចូលរួម ចុះហេតុអីបាត់មនុស្សម្នាក់!!!

កំពូលតារាចម្រៀង សុគន្ធ និសា ប្រចាំរស្មីហង្សមាស ក្រោយពិធីសូត្រមន្តកាលពីម្សិលមិញបានបញ្ចប់ទៅយ៉ាងរលូនក្រោមបរិយាកាសរីករាយ នាព្រឹកថ្ងៃទី ០១ ធ្នូ នេះ ពិធីមង្គលការរបស់កញ្ញា សុគន្ធ និសា ក៏បានឈានចូលមកដល់ផងដែរ។  បើយើងក្រឡេកទៅមើលទិដ្ឋភាពនៅក្នុងពិធីនេះមានចូលការចូលរួមយ៉ាងច្រើនពីសំណាក់បងប្អូន មិត្តភក្តិរួមសិល្ប: ហើយកម្មពិធីនេះប្រព្រឹត្តទៅយ៉ាង អធឹកអធ័ម និងមានភាពអ៊ូអរថែមទៀតផង ។

ជាក់ស្តែងយ់ើងឃើញថា ក៏មានវត្តមាន បងប្អូន តារាសិល្ប:ករ សិល្ប:ការនី មកចូលរួមច្រើនពិតមាន តែគេសង្កេតឃើញថា មិនឃើញមានវត្តមានរបស់ មិត្តរួមអាជីប កញ្ញា ឳក សុគន្ធ កញ្ញា មកចូលរួមសោះ។ ពេលនេះ​ គេហទំព័រ Todaysharing ក៏មិនទាន់ហ៊ានអះអាងថា កញ្ញារវល់ ឬជាប់ភារកិច្ចយ៉ាងណា បើសិនជាទទួលបានព័តមានលំអិត Todaysharing និងជំរាបជូនប្រិយមិត្តនៅពេលក្រោយទៀត។ ទស្សនាកម្រងរូបមួយចំនួនក្នុងថ្ងៃមង្គលការរបស់ កញ្ញា​ សុគន្ធ និសា ដូចខាងក្រោម៖

អត្ថបទពាក់ព័ន្ធ ​៖

អត្ថបទដោយ៖ ចាន់មឿន