Home កម្សាន្ត ញាក់សាច់!!! ព...

ញាក់សាច់!!! ពេលឃើញថ្លៃចំណាយការវះកាត់កែសម្ផស្ស របស់បងស្រី ដេននី ក្វាន់!!!

669

ពិតណាស់កាលពីម្សិលមិញនេះ បងស្រីតារាសម្ដែងស្រីដ៏ស្រស់ស្អាតនិងសិុចសីុកញ្ញា ដេននី ក្វាន់ បានបង្ហាញរូបភាពជាច្រើនសន្លឹក មុននិងក្រោយពេលកែសម្ផស្ស ដែលធ្វើអោយអ្នកគាំទ្រមានការភ្ញាក់យ៉ាងខ្លាំង។

ជាក់ស្ដែងបន្ទាប់ពីអ្នកនាង ចោម ច័ន្ទ ទម្លាយរូបភាពជាច្រើនសន្លឹកនោះរួចមក ស្រាប់តែកាលពីព្រឹកមិញនេះ អ្នកនាងក៏បានទម្លាយជាពីតម្លៃទាំងអស់ ដែលអ្នកនាងចំណាយទៅលើការកែសម្ផស្សមួយហ្នឹង ដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀត ដោយក្នុងនោះអ្នកនាងបានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនផ្ទាល់ថា«សំរាប់ភាពស្រស់ស្អាតរបស់ខ្ញុំគឺចំណាយត្រឹម10200$ និងថ្លៃស្នាក់នៅថែទាំចាយវាយ5000$ចឹងសរុប15200$»។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតម្លៃនៃការកែសម្ផស្សរបស់អ្នកនាង ចោម ច័ន្ទ ខាងលើនេះ អស់តម្លៃរាប់មឺុនដុល្លារមែន តែអ្នកនាងហាក់បីដូចជាពុំមែនការសោកស្ដាយអ្វីបន្ដិចសោះឡើយ ផ្ទុយទៅវិញថែមទាំងពេញចិត្តនិងសម្រស់ដែលអ្នកនាងទទួលបានសព្វថ្ងៃនេះ យ៉ាងខ្លាំងទៀតផង។

រូបភាពសារដែលអ្នកនាង ចោម ច័ន្ទ ផុសក្នុងបណ្ដាញសង្គមរបស់នាង

រូបភាពក្រដាសវិក័យប័ត្រចំណាយប្រាក់សំរាប់កែសម្ភស្សរបស់អ្នកនាង ចោម ច័ន្ទ

រូបភាពសំបុត្របញ្ជាក់កន្លែងស្នាក់នៅកំឡុងពេលវះកាត់កែសម្ផស្សរបស់អ្នកនាង ចោម ច័ន្ទ

រូបភាពរបស់អ្នកនាង ចោម ច័ន្ទ មុននិងក្រោយពេលកែសម្ផស្ស

អត្ថបទពាក់ព័ន្ទ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ចោម ច័ន្ទ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX