Home កម្សាន្ត នារីម្នាក់ដែលមានមុខអាក្រក់ហៅមិនឮ តែពេលបានកែសម្ផស្សរួច សម្រស់មិនចាញ់បវរកញ្ញាលំដាប់ប្រទេសទេ !

នារីម្នាក់ដែលមានមុខអាក្រក់ហៅមិនឮ តែពេលបានកែសម្ផស្សរួច សម្រស់មិនចាញ់បវរកញ្ញាលំដាប់ប្រទេសទេ !

រូបសម្រស់ពិតជាសំខាន់ណាស់សំរាប់មនុស្សគ្រប់រូបមិនថាតារាចម្រៀងតារាសម្តែងរឺក៏មនុស្សធម្មតាឡើយគឺតែងតែប្រថ្នាចង់បានសម្រស់ស្រស់ស្អាត ក្នុងនោះដែរសូមលើកយកនារីម្នាក់ដែងតែងតែត្រូវបានគេមើលងាយពីសំណាក់អ្នកនៅជុំវិញខ្លួនដោយសារតែនាងសម្រស់មិនអំណោយផលតាំងតែពីធម្មជាតិ ហើយនារីម្នាក់នោះមានឈ្មោះថាកញ្ញា Deer Supichaya អាយុ២៤ឆ្នាំ ជាជនជាតិថៃ។

បើទោះបីជាយ៉ាងក្តីក៏នាងមិនចុះចាញ់នឹងព្រេងវាសានារបស់ខ្លួនដែរ នាងបានទៅចូលរួមកម្មវិធី Let me in Thailand រដូវកាលទី៣ ដែលមានបេក្ខភាពជាច្រើនបានដាក់ពាក្យ និង មានបេក្ខភាពចំនួន ៣នាក់ហើយ ដែលបានទទួលការវះកាត់កែសម្ផស្ស និងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។

ទន្ទឹមនឹងនេះ កន្លែងដែលនាងត្រូវការវះកាត់មានដូចជាត្រង់មាត់ដែលបិទមិនជិត ត្រង់ថ្គាម ត្រង់ចំណុចដើមទ្រូងដែលយារធ្លាក់ចុះជាដើម ក្រោយពីទទួលបានការវះកាត់ ព្យាបាលកែសម្ផស្សនៅមន្ទីរពេទ្យ Banobak មក នាងក៏បានក្លាយជាមនុស្សថ្មីទៀត ដែលមានរូបសម្រស់ស្រស់ស្អាតយ៉ាងស៊ិចស៊ីបំផុត។ ក្នុងនោះដែរនាងក៏បានថ្លែងអំណរគុណទៅកាន់កម្មវិធី let me in Thailand និងក្រុមគ្រូពេទ្យកូរ៉េ ដែលបានជួយកែសម្ផស្សនាងក្លាយជាមនុស្សថ្មីម្នាក់ទៀត ចង់ដឹងស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ គីមស្រេង