Home កម្សាន្ត បើដឹងឈ្មោះពិត...

បើដឹងឈ្មោះពិតកូនប្រុសដ៏គួរអោយស្រលាញ់របស់លោក កែវ វាសនា បានដឹងថាដូច…!!!

តារាចម្រៀង​ប្រចាំផលិតកម្មថោន លោក កែវ វាសនា ក្រោយពេលដែលទទួលបានដំណឹងល្អមួយគឺ ភរិយារបស់លោកពេលនេះ កំពុងតែពរពោះកូនទី២ ជាកូនស្រីមក ធ្វើអោយលោកនឹងភរិយាសប្យាយចិត្តយ៉ាងខ្លាំងព្រោះ កូនទី១ប្រុស និងកូនទីពីរស្រី ពិតជាឆ្លាស់គ្នាល្អមែន។

ពិតណាស់ថ្វីត្បិតតែលោកកែវ​ វាសនា មានការមមារញឹកនឹងការងារសិល្បៈរបស់លោកយ៉ាងណាយ៉ាងណាក្ដី ក៏គេសង្កេតឃើញថាលោក នៅតែមានពេលគ្រប់គ្រាន់សំរាប់មើលថែរក្សាកូនប្រុសជាទីស្រលាញ់របស់លោក និងភរិយា យ៉ាងយកចិត្តទុកដាក់តែម្ដង។ គួរបញ្ជាក់ផងដែរថាកូនប្រុសរបស់លោក កែវ វាសនា​ មួយនោះពិតជាគួរអោយស្រលាញ់មែន បើនិយាយពីមុនមាត់វិញគឺកាតទៅរកភរិយារបស់លោក ដែលមើលទៅដូចជាកូនកិតចិនអញ្ចឹង ហើយអ្វីដែលពិសេសមួយទៀតនោះគឺឈ្មោះរបស់គេ ស្តាប់ទៅរិតតែដូចចិនតែម្ដង ដោយអ្នកទាំងពីរបានដាក់ថា ជីហ្វូរ (Chy Fu)។

តាមរយៈការដាក់ឈ្មោះមួយនេះរបស់លោក កែវ វាសនា និង ភរិយារបស់លោក ពិតជាធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលមែន ព្រោះជាឈ្មោះមួយប្លែក និងជាពិសេសនោះគឺដូចជាឈ្មោះចិន ដែលសក្ដិសមនិងមុខមាត់កូន និងម្ដាយរបស់គេ ដែលជាកូនកាត់ចិនពិតមែន៕

រូបភាបកូនប្រុសរបស់លោក កែវ វាសនា

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា

អត្ថបទដោយ៖សីុវលី