Home កម្សាន្ត ធំស្កឹមស្កៃដល់ហើយ!! បើកបង្ហាញទិដ្ឋភាពផ្ទះដ៏ប្រណិតរបស់តារាស្រីតួកាចឆ្នាស់នាង Noey Chotika កាន់តែស៊ីវិល័យក្រោយរៀបការរួច!!

ធំស្កឹមស្កៃដល់ហើយ!! បើកបង្ហាញទិដ្ឋភាពផ្ទះដ៏ប្រណិតរបស់តារាស្រីតួកាចឆ្នាស់នាង Noey Chotika កាន់តែស៊ីវិល័យក្រោយរៀបការរួច!!

កាន់តែទំនើបកាន់តែស្រស់ស្អាតស៊ីវិល័យក្រោយរៀបការរួច!! បើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះដ៏ប្រណិតធំស្កឹមស្កៃរបស់តារាសម្ដែងស្រីតួកាចឆ្នាស់មុខស្រស់ស្អាតមិនចាញ់តួឯកនាង Noey Chotika ក្រោយពីរៀបការកាន់ប្រើជីវិតទាន់សម័យធ្វើឲអ្នកគាំទ្រសសើរពីសំណាងរបស់នាងសឹងគ្រប់គ្នា។

គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Noey Chotika គឺជាអ្នកសម្ដែងស្រីក្នុងតួអង្គកាចឆ្នាស់ដ៏ល្បីល្បាញមានប្រជាប្រិយភាពមួយដួងក្នុងប្រទេសថៃ។ តែតារាស្រីវ័យ៣៣ឆ្នាំដួងនេះ ហាក់បាត់មុខពីការសម្ដែងនារយៈពេលជិត២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរូបនាងបានរៀបការជាមួយស្វាមីអ្នកជំនួញ ហើយពេលនេះក៏ទើបសម្រាលបានកូនប្រុសដ៏គួរឲស្រលាញ់ម្នាក់វ័យជិតមួយខែហើយផងដែរ។ ទោះបីជាមិនបង្ហាញវត្តមានក្នុងការសម្ដែង តែតារាស្រីរូបនេះក៏តែងបង្ហាញខ្លួនក្នុងបណ្ដាញសង្គមជាមួយការបង្ហោះរូបស្អាតៗ ព្រមជាមួយជីវិតយ៉ាងស៊ីវិល័យមានសុភមង្គលរបស់រូបនាងជាមួយនឹងគ្រួសារតូចដ៏កក់ក្ដៅ។ ចង់ដឹងថាផ្ទះរបស់រូបនាងធំស្កឹមស្កៃ ស្រស់ស្អាតតុបតែងបានយ៉ាងប្រណិតយ៉ាងណានោះ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

-Noey និងស្វាមី

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Mthai

អត្ថបទដោយ៖ ស្រីលក្ខ័

Comments

comments