Home កីឡា អាងប្រកួតហែលទឹក អូឡាំពិក ប្រែពណ៌យ៉ាងចំណែក ធ្វើឲ្យមានការភ្ញាក់ផ្អើល

អាងប្រកួតហែលទឹក អូឡាំពិក ប្រែពណ៌យ៉ាងចំណែក ធ្វើឲ្យមានការភ្ញាក់ផ្អើល

0
SHARE
Bag,14

ថ្មីៗនេះនៅព្រឹត្តិការណ៍ប្រកួតអូឡាំពិច ២០១៦ ទស្សនិកជន និងកីឡាករជាច្រើនបាននាំគ្នាចាប់អារម្មណ៍ ទៅនឹងទឹកអាង ដែលដាក់សម្រាប់ឲ្យ ប្រើប្រាស់ក្នុងការប្រកួតនោះព្រោះតែវាប្រែពណ៌ប្លែក គួរឲ្យកត់សម្គាល់។ រូបថតអាងទឹកទាំងនោះត្រូវបានកីឡាករ និងអ្នកផ្សេងៗទៀតជាច្រើនអ្នកថតបង្ហោះ ដាក់ចូលបណ្ដាញសង្គមដោយបង្ហាញថាទឹ កក្នុងអាងនោះប្រែពីពណ៌ខៀវទៅជាពណ៌បៃតងប្លែក ហើយមិនមែនទើបតែប្រែនោះទេ គឺប្រែតាំងតែប៉ុន្មានថ្ងៃមុនគ្រាន់តែថា វាមិនសូវបៃតង ឥឡូវនេះទើបចេញពណ៌បៃតងខ្លាំង។

370C30B200000578-3731994-Confusion_Bronze_medal_winner_Tom_Daley_noticed_the_pool_had_cha-a-1_1470775325520-768x501

Loading...

ពួកគេនាំគ្នាព្រួយបារម្ភណាស់ ព្រោះខ្លាចទឹកអាង ដែលប្រែពណ៌នោះធ្វើឲ្យមានបញ្ហាអ្វីមួយទៅដល់កីឡាករហែលទឹកទាំងអស់ ចំណែកឯផ្នែកខាងចាត់ចែងការប្រកួតឯណោះវិញបានប្រាប់ថា ពួកគាត់មិនដឹងមកពីមូលហេតុអ្វីដែរ។ ស្របជាមួយការបង្ហោះទាំងអស់នោះ កីឡាករម្នាក់និយាយថាទឹកប្រែពណ៌ប្រហែលជាមកពីកីឡាករអ្នកលោតទឹកទាំងនោះ លាបឡេនៅលើស្បែកច្រើនពេក។

Screen-Shot-2016-08-11-at-8.29.08-AM-768x518

ចំណែកឯអ្នកផ្សេងទៀតគេថា ទឹកនោះមានជាតិប្រតិកម្មគីមី ខ្លាចតែមុជចុះទៅហើយងើបមកវិញជ្រុះសក់អស់អីនោះទេ។ ចំពោះមតិខ្លះទៀតថាវាជាស្លែដែលដុះចេញមកក្នុងអាងទឹក ប៉ុន្ដែទោះបីជាមានការសន្និដ្ឋានយ៉ាងនេះក្ដី ក៏គេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យ ប្រែពណ៌អាងទឹកច្បាស់នៅឡើយនោះទេ។

370CDE7300000578-3731994-Several_people_have_speculated_that_the_change_is_due_to_algae_i-a-31_1470814682813-768x497 370CE05B00000578-3731994-image-a-27_1470777005834-768x494
ប្រភព៖ ខ្មែរណូត

Loading...

LEAVE A REPLY