Home កម្សាន្ត ធ្លាយដំណឹងល្អ...

ធ្លាយដំណឹងល្អមួយគូទៀតហើយ!! គូស្នេហ៍តារាលោក Push និង Jui បង្ហើបពេលវេលាថ្ងៃមង្គលការរបស់ខ្លួនគឺ….ខាងមុខនេះ!!

អីយ៉ាធ្លាយដំណឹងល្អមួយគូទៀតហើយ!! ថ្មីៗនេះបន្ទាប់ពីដំណឹងភ្ជាប់ពាក្យនិងរៀបការរបស់តួឯកស្រីថៃនាង Margie Rasri ជាមួយនិងលោក Pok Passakorn ធ្វើឲអ្នកគាំទ្ររីករាយអបអរសាទរជាមួយនោះ ពេលនេះគូស្នេហ៍តារាផ្អែមល្ហែមមួយគូទៀតគឺគូរបស់លោក Push Puttichai និងនាង Jui Warattaya បានប្រកាសដំណឹងបង្ហើបពេលវេលារៀបការរបស់អ្នកទាំងពីរឲអ្នកគាំទ្របានដឹងហើយ។

ដោយកាលពីថ្ងៃទី១១ ខែធ្នូរម្សិលមិញនេះតារាប្រុសស្រីរូបស្អាតសង្ហារទាំងពីរដួងនេះបានឲកិច្ចសម្ភាសន៍តាមរយៈសារពត៌មានច្បាស់ការក្នុងប្រទេសថៃមកថា សម្រាប់រឿងរៀបការរបស់អ្នកទាំងពីរគឺបានគិតគូរពិភាក្សាគ្នារួមនឹងគ្រួសារទាំងសងខាងបានខ្លះៗហើយ តែក៏មិនទាន់សម្រេចមួយរយភាគរយនៅឡើយនោះទេ។ ដោយអ្នកទាំងពីរមានបំណងនឹងបញ្ចប់ភាពនៅលីវរបស់ខ្លួននៅក្នុងខែឧសភា ឆ្នាំ២០១៨ ឆ្នាំក្រោយនេះ តែយ៉ាងណាក៏ដោយក៏រង់ចាំឲចាស់ទុំរកវេលាឲបានល្អសិនដែរ ទើបសម្រេចជាផ្លូវការហើយនឹងជម្រាបប្រាប់មិត្តអ្នកគាំទ្រឲបានដឹងនៅពេលក្រោយទៀត។

-Push, Jui និងឪពុកម្ដាយរបស់ Jui

   

អត្ថបទពាក់ពន្ធ័៖

ប្រភព​៖ Kapook

អត្ថបទដោយ៖ ស្រីលក្ខ័