Home កម្សាន្ត មិននឹកស្មានថា...

មិននឹកស្មានថា តារាចិន លី លានជា មានប្រពន្ធស្អាត និងកូនច្រើនដល់ថ្នាក់នេះសោះ!!!

កំពូលតារាសម្ដែងក្បាច់គុនកុងហ្វូ លី លានជា ដែលឈ្មោះនៅក្នុងបញ្ជីជាតិថា Jet Li មានវ័យ ៥៤ ឆ្នាំហើយលោកក៏បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨២ មកម៉្លេះ និងមានឈ្មោះល្បីរន្ទឺជុំវិញពិភព។

បើក្រឡេកមកមើលពីជីវិឯកជនរបស់ លី លានជា វិញគឺបានរៀបការមានប្រពន្ធពីរដង ដោយក្នុងនោះលោកបានរៀបការជាតារាសម្ដែងចិន Huang Qiuyan​ បានរស់នៅជាមួយគ្នាពីឆ្នាំ ១៩៨៧​ ដល់ ឆ្នាំ ១៩៩០ មានកូន ២ នាក់គឺ Taimi Li និង Si Li បន្ទាប់មកអស់រយៈពេល ៩ ឆ្នាំលោកបានសម្រេចចិត្តរៀបការប្រពន្ធទី ២ ដែលជាតារាស្រីចិនឈ្មោះ Nina Li នៅឆ្នាំ ១៩៩៩ និងមានកូន ២ នាក់មានឈ្មោះថា​ Jane Li និង Jada Li ហើយក៏បានរស់នៅជាមួយគ្នារហូតដល់ពេលបច្ចុប្បន្ន៕

Nina Li ប្រពន្ធទី ២ របស់ លី លានជា

Huang Qiuyan ប្រពន្ធទី ១ របស់ លី លានជា

ប្រភព៖ wikipedia

អត្ថបទដោយ៖ សុខអីុម