Home កីឡា ទឹកប្រាក់តម្លៃមេដាយ ដែលប្រទេសនីមួយៗជូនកីឡាករ ល្មមដេកស៊ីបាន

ទឹកប្រាក់តម្លៃមេដាយ ដែលប្រទេសនីមួយៗជូនកីឡាករ ល្មមដេកស៊ីបាន

0
SHARE
New-Arrival,11

បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍លើការប្រកួតកីឡាអូឡាំពិក ដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល។ បើតាមគណៈកម្មការរៀបចំកីឡាអូឡាំពិក បើកីឡាកររូបណាឈ្នះមេដាយមាស នឹងទទួលទឹកប្រាក់ $25,000, មេដាយប្រាក់ $15,000 និងមេដៃសំរិទ្ធ $10,000 មិនត្រឹមតែប៉ុណ្ណោះ នៅតាមបណ្តាប្រទេសនានា ក៏គេបានជូនប្រាក់ដល់កីឡាកររបស់គេផងដែរ។ ថ្ងៃនេះខ្មែរណូត នឹងបង្ហាញទាំងអស់គ្នានូវចំនួនទឹកប្រាក់ បណ្តាប្រទេសនីមួយជូន កីឡាករគេ ដែលទទួលបានមេដាយ ល្មមអាចឲ្យកីឡាករទាំងនោះដេកស៊ីបាន។

Rio-2016

Loading...

សង្កេតឃើញថា ប្រទេសសឹង្ហបុរី បានផ្តល់ទឹកប្រាក់ជូនកីឡាករ និងកីឡាការនី ច្រើនជាងគេរហូតដល់ទៅ ១លានដុល្លារសឹង្ហបុរី (ប្រហែល $746,000) ឯណោះ សម្រាប់កីឡាកររូបណា ដែលឈ្នះមេដាយមាសពីការប្រកួតអូឡាំពិក បន្ទាប់តៃវ៉ាន់ ដែលទទួលបានទឹកប្រាក់រហូតដល់ទៅ ២លានដុល្លារតៃវ៉ាន់ (ប្រហែល $640,000) ឯណោះសម្រាប់មេដាយមាស។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលមានប្រទេសមហាអំណាច បែរជាផ្តល់ទឹកប្រាក់តែ $25,000 សម្រាប់កីឡាករ ដែលឈ្នះមេដាយមាស។

Screen-Shot-2016-08-12-at-8.38.00-AM-1024x781

ប្រភព៖ ខ្មែរណូត

Loading...

LEAVE A REPLY