Home កម្សាន្ត ផ្អើលពេញប្រទេស!!! បារម្ភកញ្ញា Taeyeon ធ្វើរឿងល្ងង់ខ្លៅក្រោយឃើញសំណប់ចិត្ត Jonghyun ស្លាប់ចោល!!!(មានវីដេអូ)

ផ្អើលពេញប្រទេស!!! បារម្ភកញ្ញា Taeyeon ធ្វើរឿងល្ងង់ខ្លៅក្រោយឃើញសំណប់ចិត្ត Jonghyun ស្លាប់ចោល!!!(មានវីដេអូ)

ពិតណាស់ការសម្លាប់ខ្លួនរបស់តារាចម្រៀងល្បីឈ្មោះប្រចាំក្រុម SHINee លោក Jonghyun ពិតជាធ្វើអោយប្រជាជនរបស់កូរ៉េខាងត្បូងទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង ជាពិសេសនោះគឺបណ្ដាសិល្បៈករសិល្បៈការិនីទាំងអស់តែម្ដង។ តែអ្វីដែលធ្វើអោយប្រជាជនកូរ៉េភ័យខ្លាចកាន់តែខ្លាំងមួយទៀតនោះគឺកញ្ញា Taeyeon ដែលជាមេក្រុមចម្រៀង Girls Generation បានបង្ហាញអារម្មណ៍ប្លែកៗបន្ទាប់ពីដឹកដំណឹងថាលោក Jonghyun សម្លាប់ខ្លួន។

គួរបញ្ជាក់ផងដែរថាមូលហេតុដែលធ្វើអោយប្រជាជនកូរ៉េ ក៏ដូចជាអ្នកគាំទ្រភ័យខ្លាចលើកញ្ញា Taeyeon នោះក៏ព្រោះតែកន្លងមកកញ្ញា Taeyeon តែងតែផុសសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយបង្ហាញអារម្មណ៍អស់សង្ឃឹមក្នុងជីវិត និងប្រាប់មហាជនគ្រប់គ្នាថាកញ្ញាតែងតែមានអារម្មណ៍ឯកា ប្រៀបដូចជាពិភពលោកងងឹតសូន្រឈឹងតែម្ដង ដែលអារម្មណ៍ទាំងអស់នេះគឺវាដូចគ្នាប៉េះបិទទៅនឹងអារម្មណ៍របស់លោក Jonghyun មុននឹងលោកសំរេចចិត្តសម្លាប់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះកញ្ញា Taeyeon និងលោក Jonghyun ក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និតផងដែរ តាំងពីអ្នកទាំងពីរចាប់ផ្ដើមប្រឡុកក្នុងវិស័យសិល្បៈមកម្ល៉េះ ហើយអ្នកទាំងពីរក៏ធ្លាប់បានចេញបទចម្រៀងរួមគ្នាមួយបទដែរ ដែលជាបទបង្ហាញពីអារម្មណ៍ពិតរបស់អ្នកទាំងពីរ មានចំណងជើងថា«Lonely»(មានវីដេអូខាងក្រោម)។ ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្ររិតតែភ័យខ្លាចនោះគឺ ក្រោយពេលដែលកញ្ញា Taeyeon បានដឹងដំណឹងថាលោក Jonghyun សម្លាប់ខ្លួនមិនបានប៉ុន្មាន ស្រាប់តែកញ្ញាផុសសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយបានរៀបរាប់អារម្មណ៍កើតទុក្ខ និងសោកស្ដាយដែលមិនបានធ្វើរឿងមួយនេះមុនលោក Jonghyun ហើយកញ្ញាបាននិយាយទៀតថា ចង់កាន់ដៃលោក Jonghyun នៅពេលនេះ… ហើយមួយឃ្លាចុងក្រោយកញ្ញាបានសារថា«ខ្ញុំប្រាកដណាស់ លោកនឹងមិនឯកាទេនៅពេលនេះ»។

មួយឃ្លាចុងក្រោយដែរកញ្ញា Taeyeon សរសេរនេះពិតជាធ្វើអោយអ្នកគាំទ្រជាច្រើន មានចិត្តព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចកញ្ញាគិតខ្លី សំរេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនទៅតាមលោក​ Jonghyun៕

រូបភាពនិងសារដែលកញ្ញា Taeyeon ផុសក្នុងបណ្ដាញសង្គមរបស់ខ្លួនជាភាសាកូរ៉េ

រូបភាពសារដែល Website koreaboo បកប្រែជាភាសាអង់គ្លេស

កញ្ញា Taeyeon មេក្រុម Girls’ Generation និងលោក Jonghyun កាលនៅរស់
កញ្ញា Taeyeon មេក្រុម Girls’ Generation និងលោក Jonghyun កាលនៅរស់
កញ្ញា Taeyeon មេក្រុម Girls’ Generation និងលោក Jonghyun កាលនៅរស់
កញ្ញា Taeyeon
កញ្ញា Taeyeon ក្នុងក្រុម Girls Generation

វីដេអូបទ«lonely» របស់លោក Jonghyun និងកញ្ញា Taeyeon

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖Website koreaboo

អត្ថបទដោយ៖សីុវលី