Home កម្សាន្ត គួរឲ្យសោកស្តា...

គួរឲ្យសោកស្តាយណាស់…នេះគឺជាតារាកូរ៉េទាំង៥ដួងដែលបានស្លាប់ក្នុងឆ្នាំ២០១៧!

702

ឆ្នាំ២០១៧គឺជាឆ្នាំមួយដ៏សប្បាយម្យ៉ាងព្រោះថាមានបទចម្រៀងចេញថ្មីពីសំណាក់ក្រុមតារាជាច្រើនក្រុម។ ប៉ុន្តែក្រៅពីភាពសប្បាយរីករាយនោះគឺមានរឿងកើតទុក្ខ​ឈឺចាប់ និងពោរពេញដោយភាពខ្លោចផ្សារផងដែរ។ ក្នុងឆ្នាំនេះអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងក្នុងការបាត់បង់តារាដែលពួកគេតែងតែគាំទ្រជាពិសេសគឺស្តាយពីសមត្ថភាពនេះតែម្តង។ នេះគឺជាតារា៥ដួងដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៧នេះផ្ទាល់តែម្តង៖

១. លោក គីម ជូយុគ បានទទួលអនិច្ចកម្មក្នុងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ លោកគឺជាតារាសម្តែងជើងចាស់មួយរូបប៉ុន្តែត្រូវបានទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ដែលមិនទាន់ចេញលទ្ធផលនៃការស៊ើបអង្កេតច្បាស់លាស់នៅឡើយទេ។

២. នាង គីម យ៉ុងអេ មរណភាពក្នុងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៧។ នាងគឺជាតារាសម្តែងជើងចាស់ដូចគ្នាដែលបានជួបជាមួយការលំបាកជាច្រើន មិនថា ជម្ងឺ ពាក្យចចាមអារ៉ាម និងមុខជំនួញដួលរលំ បញ្ហាជាច្រើនទៀត។ នាងបានដោះស្រាយបញ្ហាទាំងនោះបានដោយសារតែការដើរតួជាតារាសម្តែងនេះឯង។ ជាអកុសលនាងបានស្លាប់ដោយសារតែជម្ងឺមហារីក។

៣. នាង លី មីជី បានស្លាប់នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ តារាសម្តែងមានបទពិសោធន៍ក្រាស់ក្រែលមួយនេះបានចាប់ផ្តើមការសម្តែងតាំងពីឆ្នាំ១៩៨១មកម្ល៉េះ។ មួយរយៈចុងក្រោយនេះនាងបានរស់នៅតែម្នាក់ឯង និងស្លាប់បែបធម្មជាតិតែម្តង និងត្រូវបានគេចំណាយពេលរាប់អាទិត្យទម្រាំបានឃើញសាកសព។

៤. នាង ឆយ សរអ៊ីន បានស្លាប់នៅក្នុងថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៧នេះ។ នាងគឺជាតារាកំប្លែងម្នាក់ដែលមានសមត្ថភាពនិងត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសកូរ៉េខាងត្បូង។ គួរឲ្យស្តាយនាងបានស្លាប់ដោយសារតែជម្ងឺកាចសាហវមួយគឺមហារីក។

៥. លោក គីម ជុងហ្យុន សមាជិកក្រុម Shinee បានបាត់បង់ជីវិតក្នុងថ្ងៃទី១៨ ខែធ្នូកាលពីពេលថ្មីៗនេះ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រវិស័យសិល្បៈកូរ៉េក៏ដូចជាអ្នកគាំទ្ររូបលោកផ្ទាល់មានភាពតក់ស្លុតជាខ្លាំង។ លោកបានស្លាប់ដោយសារតែហិតផ្សែងដែលមានជាតិគីមីច្រើនលើសលប់ ដោយប៉ូលីសបានរកឃើញថាលោកបានធ្វើអត្តឃាដខ្លួនឯង។ មួយវិញទៀតក៏បានលេចឭដំណឹងថ្មីថា លោកបានប្រឈមមុខនឹងជម្ងឺបាក់ទឹកចិត្ត។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

ប្រភព៖ Kpopmap

អត្ថបទពាក់ព័ន្ធ៖

ទីបំផុតសមាជិកម្នាក់ក្នុងក្រុម SHINee បានលេចវត្តមានក្នុងពិធីបុណ្យសព Jonghyun ហើយ!

ស្លុតចិត្ត!! បែកធ្លាយវីដេអូចុងក្រោយ ដែលអាយដលតារាកូរ៉េក្នុងក្រុម Shinee លោក Jonhyun និយាយទៅកាន់អ្នកគាំទ្រ!!

Advertisement - UnitusX