Home កម្សាន្ត ទិដ្ឋភាពទាំងមូលនៃពិធីដង្ហែរសពJonghyunអតីតសមាជិកក្រុមSHINeeត្រូវបានបង្ហាញជាសាធារណៈ! ឃើញហើយទប់ទឹកភ្នែកមិនជាប់!

ទិដ្ឋភាពទាំងមូលនៃពិធីដង្ហែរសពJonghyunអតីតសមាជិកក្រុមSHINeeត្រូវបានបង្ហាញជាសាធារណៈ! ឃើញហើយទប់ទឹកភ្នែកមិនជាប់!

មរណៈភាពរបស់អតីតសមាជិកក្រុម SHINee លោក Kim Jonghyun បានធ្វើឱ្យបណ្តារអ្នកសិល្បៈនិងអ្នកគាំទ្រទូរទាំងប្រទេសកូរ៉េមានភាពសោកស្តាយនិងរន្ធត់ជាខ្លាំង ដោយមិនអាចទប់ទឹកភ្នែកដែលបង្ហាញពីភាពសោកសង្រែងនៃការបាត់បង់តារារូបនេះបានឡើយ។

នៅវេលាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ នេះ សពរបស់អតីតតារាចម្រៀងរូបនេះ ត្រូវបានដង្ហែរចេញពីសាលប្រារព្ធពិធីបុណ្យចូលទៅក្នុងរថយន្តដឹកសព ដោយមានការហែរហមដោយបងស្រីសពជាអ្នកកាន់រូបថត និង Minho ដែលជាសមាជិកក្រុមជាអ្នកកាន់ផ្លាកព្រលឹង និងសមាជិកក្រុមរួមទាំងក្រុមតារាចម្រៀង Super Junior ជាអ្នកលើកមឈូសសពរបស់ Jonghyun។

ក្រោយរថយន្តសពរំកិលដំណើរចាកចេញពីពិធីបុណ្យនេះ អ្នកគាំទ្រប្រមាណជាង ១០០០ នាក់ រួមទាំងសិល្បៈករទាំងអស់ដែលបានចូលរួម ពុំអាចទប់ទឹកភ្នែកមិនឱ្យស្រក់ចុះបានឡើយ ដែលពោរពេញទៅដោយសម្រែកស្រែកយំសោកស្តាយអតីតតារាចម្រៀងរូបនេះជាខ្លាំង។ គួរបញ្ជាក់ផងដែរថា Kim Jonghyun បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួននៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះដោយបានស្រូបយកឧស្ម័នកាបូនម៉ូណូអុកស៊ីតលើសកម្រិតពីការដុតធ្យូងគីមី៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Koreaboo

អត្ថបទដោយ ៖ ស្រីលុច្ស