Home សុខភាព នឹងសម្រស់ អត្ថប្រយោជន៍រ...

អត្ថប្រយោជន៍របស់អំបិលដ៏អស្ចារ្យសម្រាប់សម្រស់មិត្តៗនារី…!

115

ជាការពិតណាស់អំបិលគឺជារូបមន្តឬក៏ហៅថាគ្រឿងផ្សំម្យ៉ាងជំនួយក្នុងការធ្វើម្ហូបជាប្រចាំថ្ងៃ។ ប៉ុន្តែបើសិនជាយើងក្រឡេកមើលទៅលើបញ្ហាសម្រស់វិញ អំបិលបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ឲ្យនៅឋិតឋេរ។ ជាក់ស្តែងវាបានជួយទៅដល់សម្រស់របស់យើងជាច្រើនមុខដូចជា សក់ ផ្ទៃមុខ និងរាងកាយជាដើម។ បើសិនជាអ្នកមានចម្ងល់ថា តើអំបិលត្រូវប្រើប្រាស់ជាមួយអ្វីដើម្បីទទួលបានសម្រស់ស្រស់ស្អាតនោះ សូមតាមដានរូបមន្តនៅខាងក្រោមដូចតទៅ៖

១. សម្រាប់សក់ឡើងប្រេង៖ គ្រាន់តែលាយអំបិល២ស្លាបព្រាទៅក្នុងសាប៊ូកក់សក់របស់អ្នកនៅពេលដែលប្រើប្រាស់នោះអ្នកនឹងទទួលបានសក់ដែលមានសំណើមជាជាងសក់ដែលឡើងប្រេង។

២. សម្រាប់សក់ស្ងួត៖ លាយអំបិលមួយល្មមជាមួយនឹងថ្នាំបន្ទន់សក់របស់អ្នកក៏បាន ឬមួយវិធីទៀតលាយអំបិល៣ស្លាបព្រានិងថ្នាំបន្ទន់សក់៣ស្លាបព្រាក៏បានដើម្បីងាយដឹងពីបរិមាណ។

៣. ស្ក្រាប់ជើង៖ គ្រាន់តែលាយប្រេងអូលីវចំនួនមួយពែងជាមួយនឹងអំបិល២ស្លាបព្រាហើយកូរឲ្យសព្វ បន្ទាប់មកញីដុសខាត់លើជើងរបស់អ្នកដើម្បីទទួលបានស្បែកជើងដែលគ្មានស្នាម ទន់រលោង។

អត្ថបទពាក់ព័ន្ធ៖

សុខភាពល្អសម្រាប់ថ្ងៃស្អែកនេះ…អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅនៅពេលព្រឹក!

អត្ថប្រយោជន៍យ៉ាងសំខាន់របស់ផ្លែក្រូច…លេងសើចមិនបានទេ!

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Advertisement - Unitus 728x90