Home ចំណេះដឹង សញ្ញាទាំង ៨ យ...

សញ្ញាទាំង ៨ យ៉ាងដែលបង្ហាញថាដៃគូរបស់អ្នកអស់ការចាប់អារម្មណ៍ចំពោះអ្នក!

110

ទំនាក់ទំនងរវាងគូស្នេហ៍ឬជាគូស្វាមីភរិយា តែងតែទាមទារឱ្យមានការប្រាស្រ័យទាក់ទងគ្នា និងផ្តល់ការគោរព ស្មោះត្រង់ និងព្រួយបារម្ភពីគ្នាទៅវិញទៅមក។ យ៉ាងណា ថ្ងៃនេះយើងនឹងបង្ហាញមិត្តៗអ្នកអានទាំងអស់គ្នាពីសញ្ញាទាំង ៨ ដែលបង្ហាញថាដៃគូរបស់អ្នកអស់ការចាប់អារម្មណ៍និងទំនាក់ទំនងស្នេហារបស់អ្នក។

  • ខ្វះភាពប្រាកដប្រជា ៖ ជួនកាលគូស្នេហ៍របស់អ្នកហាក់មិនច្បាស់ថាតើគេចង់បានអ្វីក្នុងការទំនាក់ទំនងស្នេហ៍ជាមួយអ្នក។

  • ខ្វះការខ្វាយខ្វល់ ៖ ទំនាក់ទំនងស្នេហាតែងត្រូវការការព្រួយបារម្ភនិងខ្វល់ខ្វាយពីគ្នាទៅវិញទៅមក តែបើខ្វះចំណុចនេះហើយនោះស្នេហាក៏មិនរលូនដែរ។
  • ស្តីបន្ទោសញឹកញាប់ ៖ ប្រសិនបើគូស្នេហ៍របស់អ្នកជាញឹកញយស្តីបន្ទោសមកកាន់តអ្នកដោយមិនស្តាប់ហេតុផល នោះក៏ជាសញ្ញាមួយបង្ហាញឱ្យឃើញថាគូស្នេហ៍របស់អ្នកអស់ចិត្តនឹងអ្នកផងដែរ។

  • សម្តីខ្លាំងៗ ៖ ការជះកំហឹងពីគូស្នេហ៍មកកាន់អ្នកជារឿយៗជាមួយនឹងពាក្យសម្តីខ្លាំងៗ មានន័យថាគេចាប់ផ្តើមអស់ការចាប់អារម្មណ៍នឹងស្នេហារបស់អ្នកហើយ។
  • ខ្វះការគោរព ៖ ទំនាក់ទំនងស្នេហាដែលមានសុភមង្គល ទាមទារឱ្យមានការគោរពគ្នាទៅវិញទៅមក តែបើខ្វះចំណុចនេះហើយ នោះស្នេហានឹងរង្គោះរង្គើរមិនខានឡើយ។
  • ការគាំទ្រថយចុះ ៖ ស្នេហានឹងត្រូវប្រះស្រាំបន្តិចម្តងៗប្រសិនបើ ដៃគូទាំងពីរមិនខ្វល់និងខ្វះការគាំទ្រគ្នាទៅវិញទៅមក។
  • ចាប់ផ្តើមកុហក ៖ ទំនាក់ទំនងស្នេហាមួយដែលមានភាពល្អប្រសើ ត្រូវតែមានភាពស្មោះត្រង់ជាមួយគ្នា តែបើមានម្ខាងចាប់ផ្តើមពោលពាក្យកុហក និងធ្វើឱ្យមានកំហុសជារឿយៗនោះ ចិត្តស្រឡាញ់នឹងត្រូវបាត់បង់បន្តិចម្តងម្តង រហូតដល់បែកបាក់គ្នាជាក់ជាមិនខាន៕

ប្រភព ៖ Positivemed

អត្ថបទដោយ ៖ ស្រីលុច្ស

Advertisement - Unitus 728x90