Home កម្សាន្ត អ្នកណាមិនចង់ប...

អ្នកណាមិនចង់បានគូស្នេហ៍បែបនេះ! Push និង Jooy ទៅណាមកណា ត្រសងទាំងគូ គួរឱ្យច្រណែន!

គូស្នេហ៍តារាថៃលោក DJ Push និងតារាស្រីនាង Jooy Wattaya ត្រូវបានអ្នកគាំទ្រថៃមួយចំនួនសម្តែងការមិនពេញចិត្តឡើយក្រោយគូស្នេហ៍មួយនេះបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ចរហូតមកដល់បច្ចុប្បន្ន។

កន្លងមកគូស្នេហ៍មួយនេះធ្លាប់បានបង្ហើបថាមានគម្រោងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាខែវិច្ឆិកាឆ្នាំក្រោយនេះ ប៉ុន្តែគូស្នេហ៍មួយគូនេះមិនទាន់បានបញ្ចាក់ច្បាស់មួយរយភាគរយនៅឡើយទេ។

អំឡុងពេលមានពិធីបុណ្យផ្សេងៗ DJ Push និង Jooy Wattaya តែងតែធ្វើដំណើរកម្សាន្តជាមួយគ្នាមិនដែលរំលងឡើយ ជាក់ស្តែងដូចជាពិធីបុណ្យណូអែលថ្មីៗនេះ អ្នកទាំងពីរក៏បានធ្វើដំណើរកម្សាន្តទៅកាន់សាធារណៈរដ្ឋឆេករួមជាមួយនឹងមិត្តភក្តិផងដែរ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស