Home សុខភាព នឹងសម្រស់ ប្រេង២មុខនេះគឺជួយបំបាត់ស្នាមគ្រប់ប្រភេទបានយ៉ាងល្អ…!

ប្រេង២មុខនេះគឺជួយបំបាត់ស្នាមគ្រប់ប្រភេទបានយ៉ាងល្អ…!

ស្នាមគឺជាសម្លាកមួយដែលនរណាៗក៏ស្អប់និងមិនពេញចិត្តចំពោះវាដែរ ដែលអ្នកខ្លះដល់ថ្នាក់ហ៊ានបោះទុនចំណាយលុយទៅបាញ់ឡាស៊ែរកម្ចាត់វាចេញទៀតផង។ ពេលខ្លះទទួលបានប្រសិទ្ធភាពនិងខ្លះគឺមិនទទួលបានទេ ប៉ុន្តែបើសិនជាអ្នកទទួលបានបទពិសោធន៍គ្រប់គ្រាន់ហើយគឺអាចត្រលប់មកសាកល្បងជាមួយនឹងប្រភេទប្រេងទាំង២មុខនេះបានដើម្បីបំបាត់ស្នាមសម្លាកចេញទាំងអស់ចេញពីរាងកាយ៖

១. ប្រេងតែ៖ ប្រេងនេះគឺជាប្រេងមួយប្រភេទដែលកម្ចាត់បាក់តេរីបានយ៉ាងល្អឥតខ្ចោះ។អ្នកគ្រាន់តែបន្ថែមប្រេងតាមបរិមាណស្លាកស្នាមរបស់អ្នកជាមួយទឹកក្តៅឧណ្ណដើម្បីបង្កើតជាសាប៊ូ។ ក្រោយមកលាបលើស្នាមនិងដុសថ្នមៗនៅលើស្បែក។

២. ប្រេងអូលីវ៖ វាសំបូរទៅដោយវីតាមីនអ៊ីនិងខេ ដែលជួយជម្រុញស្បែកឲ្យបាត់ស្នាមបានយ៉ាងលឿន។ ជាដំបូងអ្នកគ្រាន់តែលាបប្រេងអូលីវមួយស្លាបព្រានៅលើស្បែកឬមួយក៏តិចជាងនេះបើសិនជាស្នាមតូច បន្ទាប់មកដុសឬញីពីលើវាថ្នមៗឲ្យចូលជ្រាបទៅក្នុងស្បែករបស់អ្នក។ រួចផ្អាប់ទុកចោល៥នាទីហើយលាងចេញគឺជាការស្រេច។

អត្ថបទពាក់ព័ន្ធ៖

មិត្តនារីទាំងអស់គ្នាបើចង់បំប៉នស្បែកមុខឲសភ្លឺថ្លា ទន់រលោងគួរឲគយគន់កុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដងាយៗទាំងនេះ…!!

អាថ៌កំបាំងទាំង៥សម្រាប់អ្នកដែលចង់បន្តឹងស្បែកមុខ…!

ប្រភព៖ Wikihow

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Comments

comments