Home កម្សាន្ត ពេលកូនរបស់ ប៊...

ពេលកូនរបស់ ប៊ីរីយ៉ា និង ជា វណ្ណារិទ្ធនៅជិតគ្នាបែបនេះ ធ្វើអោយអ្នកគាំទ្រជាច្រើននិយាយថា….

530

កាលពីពេលថ្មីៗនេះរូបថតជាច្រើនសន្លឹករបស់កូនប្រុសពិធីករដ៏ស្រស់សង្ហារលោក ជា វណ្ណារិទ្ធ និងកូនស្រីរបស់តារាសម្ដែងរូបស្រស់អ្នកនាង ប៊ីរីយ៉ា បានធ្វើមហាជនជាច្រើនចាប់រម្មណ៍ និងចែករំលែកតៗគ្នាពេញបណ្ដាញសង្គមតែម្ដង។

ពិតណាស់ប្រិយមិត្តទាំងអស់គ្នាក៏ប្រហែលជាដឹងដែរថា តារា២ដួងខាងលើនេះតែងតែផ្ដិតយករូបថតកូនរបស់ខ្លួន ផុសចូលក្នុងបណ្ដាញសង្គមរបស់ខ្លួនជាញឹកញាប់ ធ្វើអោយអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នឹងមុនមាត់របស់កូនអ្នកទាំងពីរយ៉ាងខ្លាំងតែម្ដង។

តែអ្វីដែលរិតតែធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ នៅពេលដែលកូនអ្នកទាំងពីរនៅជិតគ្នាលើកដំបូង និង បានថតរូបជាមួយគ្នា ធ្វើអោយអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់គ្នាថា ឳពុកម្ដាយស្រស់ស្អាត រីឯកូនៗវិញរិតតែខ្ជូតៗថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានសរសើរទៀតដែរថា​ ពេលកូនអ្នកទាំងពីរធំឡើងប្រាកដជាស្អាតដូចគ្នាតែម្ដង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកលោក ជា វណ្ណារិទ្ធ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX