Home សុខភាព នឹងសម្រស់ គេងយប់ជ្រៅ&#8...

គេងយប់ជ្រៅ…ភ្នែកខ្មៅដូចសត្វខ្លាឃ្មុំផេនដា?ឈប់បារម្ភទៅប្រើប្រាស់វិធីសាស្ត្រដ៏ល្អមួយនេះ…!

ការគេងយប់ជ្រៅគឺមានកត្តាជាច្រើនដែលបណ្តាលឲ្យសម្រស់និងសុខភាពមានភាពទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ តាមការពិតវាមានសារៈសំខាន់ណាស់ព្រោះដូចជាការដែលយើងទទួលទានអាហារជារៀងរាល់ថ្ងៃដូច្នោះដែរ។ ការមិនបានគេងគ្រប់គ្រាន់នេះវាបានធ្វើឲ្យក្រោមភ្នែករបស់អ្នកដក់ ស្លក់ និងខ្មៅពីក្រោមហ្នឹងតែម្តង។ ឥលូវនេះសូមអានលម្អិតពីវិធីធ្វើឲ្យបាត់ភ្នែកខ្មៅដូចផេនដាដូចតទៅ៖

១. អ្នកអាចប្រើប្រាស់ប្រេងអាល់ម៉ុនដើម្បីឲ្យស្បែកក្មេងនិងស្រស់ស្អាតដោយសារតែវាមានសារធាតុវីតាមីនអ៊ីខ្ពស់។ គ្រាន់តែអ្នកយកវាមកលាបនៅក្រោមភ្នែកដោយទុកចោលមួយយប់ដើម្បីឲ្យវាជ្រាបចូលទៅក្នុងស្បែកបានល្អរួចព្រឹកសឹមលាងចេញ។

២. ត្រសក់ក្លាសេ៖ គ្រាន់តែយកត្រសក់ពីរចំណិតដែលបានក្លាសេឲ្យត្រជាក់នោះរួចមកស្អំពីលើភ្នែករបស់អ្នកពី១០ទៅ១៥នាទីជារៀងរាល់ថ្ងៃនោះអ្នកនឹងឃើញពីភាពប្រែប្រួលរបស់វា។

អត្ថបទពាក់ព័ន្ធ៖

វិធីបំបាត់មុនបានយ៉ាងលឿនដោយមិនគួរឲ្យជឿ…!

វិធីធ្វើគ្រីមដោយខ្លួនឯងនិងអាចជួយឲ្យស្បែកសក្នុងរយៈពេល៧ថ្ងៃ…!

ប្រភព៖ Wikihow

អត្ថបទដោយ៖ កញ្ញា ហ្សូលី