Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ ច័ន្ទ ទី ០១ ខែ មករា ឆ្នាំ ២០១៨

ជោគជតារាសីចំពោះ ថ្ងៃ ច័ន្ទ ទី ០១ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​បង្ហាញ​ស្នាដៃ ទេពកោសល្យ​របស់ខ្លួន​ឲ្យ​អ្នក​នៅ​ជុំវិញ​បានឃើញ​កោតសរសើរ​។ ថ្ងៃនេះ​យីអ៊ុន​ឡើង ចំណូល​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ចេះ​សម្រប​តាម​ស្ថានការណ៍​ជាក់ស្តែង ទើប​អ្នក​មិន​រង​សម្ពាធ​ផ្លូវចិត្ត​។ ចាយវាយ​ច្រើន​ជ្រុល​ក្នុងពេល​ចំណូល​មាន​កម្រិត​។ មនោសញ្ចេតនា ពិបាក​ចុះសម្រុង​គ្នា ទំនាក់ទំនង​មិន​ឈានទៅ​មុខ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំខាល៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ជោគជ័យ​ផ្អែកលើ​សមត្ថភាព និង​ភាព​អំណត់​របស់​អ្នក​។ ថ្ងៃនេះ​រាសី​ល្អ លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នកយក​អាសា ឆ្នាំជូត​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ស្ថិរភាព គ្រប់យ៉ាង​សុទ្ធតែ​ជោគជ័យ​តាម​ផែនការ ឧស្សាហ៍​ជួបជុំ​មិត្តភក្តិ អ្នកនឹង​មានឱកាសរ​ក​ប្រាក់​ច្រើន​។ មនោសញ្ចេតនា អ្នកមាន​សង្សារ​នឹង​មានរឿង​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ការងា​សម្ពាធ​កើនឡើង ការលំបាក​ហ៊ុមព័ទ្ធ ត្រូវ​ត្រៀម​ផ្លូវចិត្ត​ប្រឈម​កុំ​ចុះចាញ់​។ យកចិត្តទុកដាក់​រក្សា​លុយកាក់​កុំ​ធ្វើ​ប្រហែស​។ មនោសញ្ចេតនា មិនសូវ​ល្អប្រសើរ មានរឿង​អាក់អន់ចិត្ត​តិចតួច​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​បង្កើន​ការរៀនសូត្រ លើកកម្ពស់​ការយល់ដឹង និង​សមត្ថភាព​ធ្វើការ​របស់ខ្លួន​។ ព្យាយាម​អាន​បន្ថែម​ចំណេះដឹង​ហិរញ្ញវត្ថុ នឹងមាន​ប្រយោជន៍​សម្រាប់​ការងារ​របស់ខ្លួន​។ មនោសញ្ចេតនា ត្រូវ​ចេះ​ទប់​អារម្មណ៍​ឆេវឆាវ​កុំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ នាំ​ឲ្យ​ខូច​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំមមី៖ រាសី​ល្អ​មធ្យម​។ ប្រសិន​មាន​យោបល់​ច្រើន​របស់​សមូហភាព​នោះ​អ្នក​ត្រូវ​ស្តាប់​តាម កុំ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នាំ​ឲ្យ​រង​ការស្តីបន្ទោស​។ ថ្ងៃនេះ​អាច​វិនិយោគ​តូច តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ដោះស្រាយ កុំ​ប្រហែស​ព្រោះ​នឹងត្រូវ​សង​តម្លៃ​ដោយ​លុយកាក់​។ ពុំមាន​ឱកាស​រក​ចំណូល​បន្ថែម​។ មនោសញ្ចេតនា ដឹង​ខុសត្រូវ​ចេះ​កែ មនោសញ្ចេតនា​ផ្តើមចេញពី​ភាពស្មោះត្រង់​ទើប​អាច​នៅ​រឹងមាំ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ការងារ​មិនត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​នាំ​ឲ្យ​បំពាន​កំហុស​ធ្វើការ​អ្វី​ក៏​គួរ​សាកសួរ​យោបល់​សមូហភាព​។ ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា មានរឿង​រកាំរកូស​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន នាំ​ឲ្យ​អ្នក​នឿយណាយ​ចង់​ព្រលែង​ចោល ត្រូវ​តាំងស្មារតី​អត់ធ្មត់​អ្នកនឹង​ដោះស្រាយ​បញ្ហា​បាន​។ កុំ​បណ្តាក់​ទុនវិនិយោគ​ថ្ងៃនេះ ព្រោះ​ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការចាប់ផ្តើម​រកស៊ី​។ មនោសញ្ចេតនា ទំនាស់​ស្រួចស្រាវ​រុញ​ទំនាក់ទំនង​ទាំង​២ ឡើង​កម្រិត​តានតឹង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នកនឹង​ជួប​សម្ពាធ​ក្នុង​ការងារ ត្រូវ​នឹងនរ ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត ប្រឈម​កុំ​រាថយ​។ វិនិយោគ​មិន​អំណោយផល​ល្អ ដូច្នេះ​មិនត្រូវ​ប្រថុយប្រថាន​។ មនោសញ្ចេតនា ព្យាយាម​ជួប​ប្រាស្រ័យ​ទាក់ទង​អ្នកនឹង​មានឱកាស​ស្គាល់​មនុស្ស​ថ្មី​ច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អ ហេតុនេះ ការងារ​របស់​អ្នកដំណើរ​ការ​ដោយ​ស្រួល រលូន​។ ថ្ងៃនេះ​មាន​យីអ៊ុន​ល្អ អ្នកធ្វើ​ជំនួញ​ជួញដូរ នឹង​ជា​ថ្ងៃមួយ​ដ៏​ជោគជ័យ​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕