Home កម្សាន្ត ទីបំផុតខ្សែភា...

ទីបំផុតខ្សែភាពយន្តថៃដែលចូលរួមសម្តែងដោយលោក ខាត់ វៃហាំង បានចេញ Trailer ជាផ្លូវការហើយ! (មានវីដេអូ)

ចំណងដៃថ្មីសម្រាប់ឆ្នាំ ២០១៨ ខ្សែភាពយន្តថៃមានចំណងជើងថា ” Memories of New Years ” ដែលដឹកនាំសម្តែងដោយតារាថៃលោក Shakrit Yamnam បានសម្រេចចេញ Trailer ជាផ្លូវការហើយរង់ចាំតែថ្ងៃចាក់បញ្ចាំងតែប៉ុណ្នោះ។

ខ្សែភាពយន្តមួយនេះនិយាយពីស្នេហា និងមិត្តភាពរវាងប្រជាជនទាំង ៤ ប្រទេសផ្សេងៗគ្នារួមមានប្រទេសឡាវ កម្ពុជា វៀតណាម និងថៃ។ ប្លែកពីភាពយន្តដទៃ ” Memories of New Years ” រៀបចំឡើងចែកចេញជាបីភាគហើយសាច់រឿង និងទីកន្លែងថតខុសៗគ្នា៖

១. ភាគទីមួយសម្តែងដោយតារាថៃលោក Shakrit Yamnam ជាមួយនឹងបវកញ្ញារឡាវនាង Barbie Piyamath ថតនៅឯប្រទេសឡាវ។

២. ភាគទីពីរសម្តែងដោយតារាកម្ពុជាលោក ខាត់ វៃហាំង ជាមួយតារាថៃនាង Pear Natathida ថតនៅកម្ពុជា។

៣. ក្នុងភាគទីបីរួមសម្តែងដោយតារាថៃលោក Guzjung Jiraa ជាមួយតារា Model វៀតណាមនាង  Sun ថតនៅប្រទេសថៃ។

ទស្សនាឈុតខ្លីៗទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ thaistarnews

អត្ថបទដោយ៖ បុត្រា