Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ​ សុក្រ ទី ០៥ ខែ មករា ឆ្នាំ ២០១៨

ជោគជតារាសីចំពោះ ថ្ងៃ​ សុក្រ ទី ០៥ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ល្អ​មធ្យម​។ ការងារ​បាន​ជួប​ឱកាសល្អ​អាច​ពង្រីក​ស្នាដៃ​របស់ខ្លួន ថ្ងៃនេះ​អ្នករកស៊ី​ជួញដូរ នឹង​កាក់កប​បំផុត​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

ឆ្នាំឆ្លូវ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ការលំបាក​ហ៊ុមព័ទ្ធ សម្ពាធ​កើនឡើង​ធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍​។ ប្រយ័ត្នប្រយែង​ក្នុង​សេវាកម្ម​លុយកាក់​អាច​ប្រឈម​ការបាត់បង់​។ មនោសញ្ចេតនា បរិយាកាស​គ្រួសារ មិន​សុខដុម ប្តី​ប្រពន្ធ​ទាស់​ពាក្យសម្តី អាក់​អត់​ចិត្ត​គ្នា​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំខាល៖ រាសី​ឡើង​ខ្ពស់​។ ភាពម្ចាស់ការ សកម្ម​ក្នុង​ការងារ​របស់​អ្នកនឹង​ជួយ​ឲ្យ​បាន​សមិទ្ធផល​ខ្ពស់​។ មានឱកាស​រកប្រាក់​ល្អ ចំណូល​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់លើ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណូល​ស្ថិរភាព តែ​ក៏ត្រូវ​ចេះ​សន្សំសំចៃ​ទើប​អាច​សល់​បាន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​ជួប​សំណាងល្អ​ក្នុង​រឿង​ស្នេហា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ការងារ​លំបាក​ខ្លាំង​តែ​សមិទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត​។ ថ្ងៃនេះ​មិនត្រូវ​វិនិយោគ ព្រោះ​មាន​បង្កប់​ហានិភ័យ​ច្រើន​។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា កុំ​ដាក់​សម្ពាធ​ទៅលើ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​មធ្យម​។ ត្រូវ​ប្រមូលផ្តុំ​ចិត្តគំនិត​បំពេញការងារ ឲ្យ​ខ្ជាប់ខ្ជួន កុំ​ធ្វើ​ចុងដៃចុងជើង អ្នក​នឹងរង​ការស្តីបន្ទោស​ពី​ថ្នាក់លើ​។ វិនិយោគ​ពិបាក​រក្សាបាន​ស្ថិរភាព យក​ល្អ​មិនត្រូវ​ធ្វើ​អ្វី​បន្ថែម​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

ឆ្នាំមមី៖ រាសី​ល្អ​មធ្យម​។ រាសី​កំពុង​ល្អ មានឱកាស​ដោយ​អ្នកដទៃ​នាំមក​ឲ្យ ពិសេស​គឺ​ទំនាក់ទំនង​ជាមួយ​ថ្នាក់លើ​ល្អ បង្កលក្ខណៈ​អំណោយផល​សម្រាប់​អ្នក​ក្នុង​ការងារ​។ មិនគួរ​ចាយប្រាក់​ហួស​ពី​លទ្ធភាព​រក​របស់ខ្លួន​។ មនោសញ្ចេតនា រួមជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​មើល​ភាពយន្ត ស្តាប់​ភ្លើង​ទទួលទាន​កាហ្វេ គឺជា​ការ​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​អំណោយផល​ល្អ ត្រូវ​រក្សា​ភាពនឹងនរ​ដោះស្រាយ​កិច្ចការ​នីមួយៗ​ឲ្យ​ល្អិតល្អន់ ចៀសវាង​ឆេវឆាវ​កាន់តែ​បន្ថែម​ភាពស្មុគស្មាញ​។ ថ្ងៃនេះ​មាន​ហានិភ័យ​ខាតបង់​ទ្រព្យធន ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ត្រូវ​រក្សា​ឥរិយាបថ​នឹងនរ កុំ​តបត​ឈ្លោះប្រកែក​ជាមួយ​ដៃគូ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំវក៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា មានតែ​ការព្យាយាម ទើប​អាច​ឈានទៅ​សម្រេច​ជោគជ័យ​ធំ​។ មានឱកាស​រកប្រាក់ ប៉ុន្តែ​ដោយសារ​មានរឿង​ច្រើន​ត្រូវ​ចំណាយ ហេតុនេះ​ពិបាក​អាច​សន្សំទុក​។ មនោសញ្ចេតនា អ្នក​នៅ​លីវ គួរ​សកម្ម ចូលរួម​ក្នុង​ពិធី​ជួបជុំ​នានា​នឹង​ជួយ​ឲ្យ​អ្នក​មានឱកាស​ច្រើនជាង​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។ ការងារ​សភាព​ផ្លូវចិត្ត​មិនល្អ​នាំ​ឲ្យ​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ប្រយ័ត្នប្រយែង​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី ព្រោះ​អាច​ប្រឈម​នឹង​ការខាតបង់​ច្រើន​។ មនោសញ្ចេតនា មានរឿង​មិន​សប្បាយចិត្ត ឈ្លោះប្រកែក ខឹង​គ្នា​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំច៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ផ្អែកលើ​កម្លាំង​របស់ខ្លួន ដើម្បី​ធ្វើការ​ទើប​សង្ឃឹម​បាន​រីកចម្រើន​ស្ថិរភាព រឹងមាំ​។ កិច្ចការ​រកស៊ី​នឿយហត់ តែ​ប្រសិទ្ធភាព​ទទួលបាន​មិន​ដូច​បំណង​។ មនោសញ្ចេតនា កាដូ​តូច​មួយ​អាចធ្វើ​ឲ្យ​គូស្នេហ៍​ភ្ញាក់ផ្អើល​រំភើបចិត្ត​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិស​ខាងជើង​។ ពណ​នាំ​សំណាង ពណ៌​ខៀវ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

ឆ្នាំកុរ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មាន​ភាពល្អប្រសើរ ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់លើ​។ បណ្តា​ខ្ទង់​វិនិយោគ​មុនៗ​នេះ បាន​មាន​ចំណូល​ដ៏​គាប់ប្រសើរ​។ មនោសញ្ចេតនា​ផ្អែមល្ហែម ជ្រាលជ្រៅ​។ មនោសញ្ចេតនា រាសី​កំពុង​ទាប​ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

Comments

comments