Home កម្សាន្ត មិនដែលដឹងសោះ!...

មិនដែលដឹងសោះ! តាមពិតតារាទាំង៤ដួងនេះ សុទ្ធសឹងតែជាតារាឆ្នើមនិងលេចធ្លោរប្រចាំស្ថានីយ៍ទូរទស្សន៍ថៃទាំងនេះ!

362

រាល់ការងារទាំងអស់ មិនថាតែការងារក្រុមហ៊ុន ឬ ការងារសិល្បៈឡើយតែងមានការប្រគួតប្រជែងគ្នា ដើម្បីទទួលបានភាពលេចធ្លោរនិងជោគជ័យ។ មិនខុសគ្នាឡើយ តារាប្រុសស្រីថៃទាំង ៤ ខាងក្រោមនេះសុទ្ធសឹងតែជាតារាឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បាល្បីប្រចាំស្ថានីយ៍ទូរទស្សន៍របស់ប្រទេសថៃ។

  • Nadech Kugimiya ៖ តារាប្រុសស្រស់សង្ហារ ថ្ពាល់ខួចរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាតាមរយៈការបង្ហាញសម្ថភាពនៅក្នុងខ្សែភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ពិសេសរាល់ខ្សែភាពយន្តដែលលោកបានសម្តែងគឺសុទ្ធសឹងតែទទួលបានការសរសើរថាល្អមើលគ្រប់ៗមាត់។

  • Taew Natapohn ៖​ តារាស្រីសម្រស់ស្រស់ផូរផង់រូបនេះ គឺជាតារាស្រីដែលលេចធ្លោខ្លាំងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ពិសេសរឿងភាគថៃ “រាជនីស្តេចនាគ” ដែលសម្តែងដោយ Taew និង Ken គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាថៃ។

  • Weir Sukollawat ៖ តារាប្រុសដែលភាគច្រើនសម្តែងជាតួអង្គប៉ូលីស និងអ្នកសើុបការណ៍លោក Weir Sukollawat គឺជាតារាប្រុសឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ ព្រោះជាតារាប្រុសមួយដួងដែលមានកាយសម្បទា រូបរាងស្រស់សង្ហារ ប្រកបដោយសមត្ថភាពនិងអត្តចរិតល្អនិងរួសរាយ។

  • Aum Patchrapa ៖ តារាស្រីសម្រស់មិនសមនឹងវ័យនាង Aum Patchrapa ដែលមានអាយុពិត ៣៩ ឆ្នាំ ប៉ុន្តែសម្រស់វិញមានភាពស្រស់ស្អាតដូចជានារីទើបពេញវ័យពេញសម្រស់ និងមានរូបរាងកាយស្រស់ស្អាតគួរឱ្យទាក់ទាញ។ តារាស្រីរូបនេះគឺជាតារាស្រីដែលមានភាពលេចធ្លោរខ្លាំងនៅក្នុងវិស័យសិល្បៈនិងប្រចាំស្ថានីយ៍ប៉ុស្តិ៍លេខ ៧ ថៃ និងក្នុងមួយឆ្នាំនាងសម្តែងខ្សែភាពយន្តតែមួយរឿងប៉ុណ្ណោះសម្រាប់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ តែមួយគត់៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស

Advertisement - UnitusX