Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ អាទិត្យ ទី ០៧ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ល្អ​មធ្យម​។ ការងារ​រង​សម្ពាធ​ធំ ធ្វើ​ឲ្យ​អ្នក​បាត់​ភាពម្ចាស់ការ ត្រូវ​ពង្រឹងស្មារតី​មកវិញ ដោះស្រាយ​កិច្ចការ​នីមួយៗ​តាម​សម្រួល​អ្នកនឹង​អាច​ជំនះបាន​។ មានឱកាស​រកប្រាក់​ច្រើន​កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ជួប​ឱកាសល្អៗ​ច្រើនតែ​អ្នកមាន​គ្រួសារ​ត្រូវ​ប្រយ័ត្នប្រយែង កុំ​ឲ្យ​កើតមាន​ទំនាស់​ពាក្យសម្តី​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំឆ្លូវ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានការ​យល់ច្រឡំ​បន្តិចបន្តួច​ធ្វើ​ឲ្យ​ទំនាក់ទំនង​សហប្រតិបត្តិ​ការតានតឹង ត្រូវ​នឹងនរ​ដោះស្រាយ​ដោយ​ភាព​ប៉ិនប្រសប់​។ ថ្ងៃនេះ​មាន​លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា ជា​ឱកាសល្អ​ដើម្បី​បង្ហាញ​មនោសញ្ចេតនា​របស់ខ្លួន​ចំពោះ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕​

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ត្រូវ​ផ្ចិត​ផ្ចង់ស្មារតី​បំពេញការងារ​ឲ្យ​បានល្អ កុំ​បណ្តោយ​ឲ្យ​មាន​កំហុស​ត្រូវ​ប្រឈម​នឹង​ការសង​ដោយ​ប្រាក់​។ វិនិយោគ​មិនល្អ ត្រូវ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​រកឃើញ​ចំណុចរួម ហេតុនេះ​មនោសញ្ចេតនា​មិន​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំវក​៕

ឆ្នាំថោះ៖ រាសី​ល្អ​មធ្យម​។ ការងារ​ស្ថិរភាព សមស្រប​ដើម្បី​ចរចា​ជាមួយ​ដៃគូ​ថ្មី​។ ចាយវាយ​ត្រូវមាន​ផែនការ ដើម្បី​បញ្ចៀស​ត្រូវ​ខ្ចីបុល​អ្នកដទៃ​។ មនោសញ្ចេតនា​ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយណាយ ទំនាក់ទំនង​ទាំងឡាយ​ក៏​មិន​អំណោយផល​ល្អ បង្ក​ឧបសគ្គ​ដល់​ការងារ​។ វិនិយោគ​អាច​ប្រឈម​នឹង​ហានិភ័យ​ច្រើន ដូច្នេះ​មិនត្រូវ​ប្រថុយប្រថាន គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​ដែលមាន​ស្រាប់​។ មនោសញ្ចេតនា​មិនត្រូវ​នាំយក​អារម្មណ៍​មួរ​ម៉ៅ និង​សម្ពាធ​ក្នុង​ការងារ​ទៅផ្ទះ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​មធ្យម​។ ការងារ​ព្យាយាម​ចេញ​ក្រៅ​អ្នកនឹង​មានឱកាស​ថ្មីៗ​ច្រើន​។ ចំណូល​ស្ថិរភាព អាច​បណ្តាក់ទុន​រកស៊ី​បន្ថែម នឹង​ទទួលផល​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ចូរ​បង្កើន​ការ​ចងមិត្ត អ្នកនឹង​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំមមី៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ល្អ​ខ្លាំងណាស់ ពិសេស​គឺ​អាស្រ័យ​លើ​សមត្ថភាព​ការទូត​របស់ខ្លួន អ្នកនឹង​មានឱកាស​ស​ហ​ប្រតិបត្តិការ​យ៉ាង​ជោគជ័យ​។ ថ្ងៃនេះ​យីអ៊ុន​ឡើង រកស៊ី​អ្វី​ក៏​កាក់កប​បាន​ចំណេញ​ច្រើន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

ឆ្នាំមមែ៖ រាសី​ល្អ​មធ្យម​។ ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ឲ្យ​បាន​ច្រើនជាង​មុន ដើម្បី​ជំរុញ​ល្បឿន​ការងារ​ឲ្យ​សម្រេចបាន​ទិន្នផល​ខ្ពស់​។ ថ្ងៃនេះ​អាចធ្វើ​ការវិនិយោគ តែ​មិន​ត្រូវធ្វើ​ទ្រង់ទ្រាយ​ធំ​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​ច្រើន នោះ​អ្នក​នឹងមាន​សុភមង្គល​បំផុត​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

ឆ្នាំវក៖ រាសី​ល្អ​មធ្យម​។ ការងារ អាស្រ័យ​ដោយ​បទពិសោធន៍ ឆន្ទៈ និង​សមត្ថភាព​របស់​អ្នក ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​យ៉ាង​រលូន​។ មាន​ព័ត៌មាន​រីករាយ​អំពី​ចំណូល​សំខាន់​។ មនោសញ្ចេតនា សម្ពាធ និង​ការយល់ច្រឡំ​បន្តិចបន្តួច ត្រូវបាន​ដោះស្រាយ មនោ​ស​ញ្ចេ​ស​ញ្ចេ​ត​នា​ឈានទៅ​ល្អប្រសើរ​ជាង​មុន​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​បាន​ស្ថិរភាព​មកវិញ ហេតុនេះ​អ្នក​អាច​ស្ងប់ចិត្ត​ដេកលក់​ស្រួល​បាន​ហើយ ប៉ុន្តែ​ក៏​មិនត្រូវ​ប្រហែស​ខ្លួន​ដែរ​។ ថ្ងៃនេះ​មាន​ខ្ទង់​ចំណូល​បន្ថែម​ពី​ក្រៅ​។ មនោសញ្ចេតនា ដល់ពេល​វេលា​ដែល​អ្នក​ត្រូវ​បង្ហាញ​ក្តី​ស្មោះស្ម័គ្រ​ឲ្យ​ភាគី​ម្ខាង​ទៀត​បានដឹង នឹង​ទទួលបាន​ចម្លើយ​មកវិញ​ដ៏​ពេញចិត្ត​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ រាសី​ចុះ​ទាប ហេតុនេះ​ការងារ​របស់​អ្នក​មិន​សម្រេចបាន​ដូច​ចិត្ត​។ លុយ​ចូល​តាម​ទ្វារ​មុខ របូត​ទៅវិញ​តាម​ទ្វារក្រោយ ត្រូវ​ចេះ​សម្រួលការ​ចំណាយ​ឲ្យ​សមស្រប​។ មនោសញ្ចេតនា កុំ​មួម៉ៅ​គ្មាន​ហេតុផល នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំង​២ ប្រែជា​មាន​ភាព​តានតឹង​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ អ្នកធ្វើការ​ស៊ីប្រាក់ខែ នឹងមាន​ឱកាស​អះអាង​សមត្ថភាព​ខ្លួន​ចំពោះ​ថ្នាក់លើ​។ ថ្ងៃនេះ​មាន​ព័ត៌មាន​រីករាយ​អំពី​ការ​តម្លើង​ប្រាក់ខែ ឬ​រង្វាន់​ធំ​។ មនោសញ្ចេតនា មាន​ភាព​រីករាយ និង​សុភមង្គល​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕