Home កម្សាន្ត ហេតុតែស្រឡាញ់...

ហេតុតែស្រឡាញ់សត្វចិញ្ចឹម Mai Davika ហ៊ានទិញឆ្កែមួយក្បាលតម្លែដល់ទៅរាប់ម៉ឺនដុល្លាឯណោះ !!!

តារាសម្តែងថៃ Mai Davika សព្វថ្ងៃកំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះកាលពីចុងឆ្នាំ ២០១៧ កន្លងទៅ តារាស្រីរូបនេះហាក់ដូចជាលេចមុខលេចមាត់នៅលើឆាកអន្តរជាតិជាច្រើនកម្មវិធី។ មិនតែប៉ុណ្ណោះ Mai Davika បានជាប់ចំណាត់ថ្នាក់ជានារីមានផ្ទៃមុខស្រស់ស្អាតដាច់គេដល់ទៅ ២ឆ្នាំជាប់គ្នាទៀតផង។

ថ្វីត្បិតតែជាមនុស្សម្នាក់និយមសម្ភារៈទំនើបៗក៏ពិតមែន ប៉ុន្តែតារាថៃកូនកាត់អាល្លឺម៉ង់រូបនេះក៏ចូលចិត្តនិងស្រឡាញ់សត្វចិញ្ចឹមផងដែរ។ មិនមែនស្រឡាញ់ត្រឹមតែកូនឆ្កែតូចៗ Mai Davika ធ្លាប់ទិញឆ្កែធំមួយក្បាលកាលពីឆ្នាំ ២០១៥ មានឈ្មោះថា ” Safir Afghan ” ទិញមកពីប្រទេសបារាំង ហើយមានតម្លៃដល់ទៅជាង ១៥០០០ដុល្លាឯណោះ។ Safir ជាសត្វឆ្កែមួយក្បាលដងខ្លួនវែង រោមក្រាស់ពណ៌​សរាងក្រហមព្រឿងៗ អាចនិយាយបានថា Mai Davika ស្រឡាញ់វាខ្លាំងទើបហ៊ានចំណាយលុយច្រើនយ៉ាងនេះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ បុត្រា