Home កម្សាន្ត នៅចាំក្មេងប្រុសដែលសម្ដែងជា ប៉ាយលីធូសូ នៅពីតូចក្នុងរឿង “ដាវទេពកំហឹងបិសាច”ដែរទេ តើពេលនេះធំប៉ុណ្ណាទៅហើយ??

នៅចាំក្មេងប្រុសដែលសម្ដែងជា ប៉ាយលីធូសូ នៅពីតូចក្នុងរឿង “ដាវទេពកំហឹងបិសាច”ដែរទេ តើពេលនេះធំប៉ុណ្ណាទៅហើយ??

តួឯក ប៉ាយលីធូសូ នៅក្នុងរឿង “ដាវទេពកំហឹងបិសាច” នៅពីតូចគឺជាក្មេងម្នាក់ដែលរពឹស និងទទួលបាននូវការទូន្មានប្រៀនប្រដៅដើម្បីខ្លាចជាអ្នកគ្រប់គ្រង និងការពារបក្សមួយ ប៉ុន្តែជាអកុសលត្រូវរបួសជាខ្លាំង ហើយត្រូវបានម្ដាយបញ្ចូលនូវកំហឹងរបស់ព្រលឹងទេវតាមួយរូបស្ទើរតែបាត់បង់ជីវិត តែមានព្រឹទ្ធចារ្យមួយរូបទៅជួយ។

យ៉ាងណាមិញ រឿងនេះបានចាក់ផ្សាយប៉ុន្មានឆ្នាំកន្លងទៅហើយ តើតួ ប៉ាយលីធូសូ ពេលនេះធំប៉ុណ្ណាទៅហើយ? ដោយ ក្មេងប្រុសនេះមានឈ្មោះពិតប្រាកដថា Huang Tian Qi កើតនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៤ បើគិតមកដល់បច្ចុប្បន្ននេះគឺមានអាយុ ១៤ ឆ្នាំហើយ បើមើលទៅលើរូបរាងវិញគឺពិតជាប្លែកខ្លាំងណាស់ និងកាន់តែស្រស់សង្ហារទៀតផង។ បញ្ជាក់ផងដែរថា Huang Tian Qi បានសម្ដែងរឿងយ៉ាងច្រើនទាំងនៅវ័យក្មេង៕

Huang Tian Qi នៅក្នុងរឿង

Huang Tian Qi ពេលបច្ចុប្បន្ន

ប្រភព៖ mydramalist

អត្ថបទដោយ៖ សុខអីុម

Comments

comments