Home កម្សាន្ត មិនស្មានថា គូ...

មិនស្មានថា គូស្នេហ៌តារាថៃ Weir និង Bella មានតម្លៃខ្លួនថ្លៃកប់ដល់ម្លឹងផង

368

តារាសម្តែងថៃ២ដួង Weir Sukollawat និង Bella Ranee ដែលបន្ទាប់ពីការប្រកាសនូវទំនាក់ទំនងស្នេហារបស់ពួកគេរួចមក ឃើញថាសម្លេងគាំទ្រ និងប្រជាប្រិយភាពម្នាក់ៗកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ រហូតហ្វេនៗជាច្រើនចង់ ឃើញវត្តមានពួកគេទាំង២ សម្តែង និងចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាញឹកញាប់។

ជាក់ស្ដែង ថ្មីនេះក៏មានសារព័ត៌មានថៃជាច្រើន បានចុះផ្សាយពី Weir Sukollawat និង Bella Ranee ដែលជាគូស្នេហ៍ ទទួលបាន ១០លានបាត សម្រាប់ការថតស្ពតផ្សាយពាណិជ្ជកម្មថ្មីមួយ ។

ដំណឹងនេះបានធ្វើ ទស្សនិកជននិងអ្នកគាំទ្រ មានការភ្ញាល់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា គ្រាន់តែអ្នកទាំងពីរ ថតផ្សាយពាណិជ្ជកម្មសោះ ទទួលបានប្រាក់ច្រើន យ៉ាងនេះទៅហើយ ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖​ មិថុនា

Advertisement - UnitusX