Home កម្សាន្ត ស្រក់ទឹកភ្នែក នៅពេលដែលឃើញសំបុត្ររបស់សមាជិកក្រុម SHINee សរសេរដោយដៃ បន្ទាប់ពីធ្វើការសម្រេចចិត្តមួយក្រោយមរណៈភាពរបស់ Jonghyun!!!

ស្រក់ទឹកភ្នែក នៅពេលដែលឃើញសំបុត្ររបស់សមាជិកក្រុម SHINee សរសេរដោយដៃ បន្ទាប់ពីធ្វើការសម្រេចចិត្តមួយក្រោយមរណៈភាពរបស់ Jonghyun!!!

សមាជិក ៤ នាក់នៃក្រុម SHINee បានសរសេរសំបុត្រដោយដៃ និងបង្ហាញជាសាធារណៈអំពីការបាត់បង់សមាជិកក្រុមម្នាក់នៅលើវេបសាយព័ត៌មានរបស់ប្រទេសជប៉ុន ហើយបន្ទាប់ពីធ្វើការពិភាក្សាគ្នាយ៉ាងយូរមក ពេលនេះសមាជិកដែលនៅ ៤ នាក់នៅសល់ក៏សម្រេចចិត្តដំណើរការប្រគំតន្ដ្រី “SHINee WORLD THE BEST 2018~FROM NOW ON” ហើយនៅក្នុងនោះក៏បានសរសេរទៅកាន់អ្នកគាំទ្រផងដែរ។

តោះ! ចង់ដឹងថាពួកគេនិយាយអ្វីខ្លះ សូ​មទស្សនាខាងក្រោមទាំងអស់គ្នា៖

១. លោក Onew  មេក្រុម SHINee បាននិយាយថា « សួស្ដី!នេះគឺជា Onew! ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីដំបូងនោះទេ ខ្ញុំចង់អរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រនៅក្រុមរបស់ពួកយើ។ ខ្ញុំចង់សូមទោសនូវអ្នកគាំទ្រដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយបារម្មណ៍ជាខ្លាំង។ ខ្ញុំគិតថាវាប្រហែលជាមិនអាចទៅរួច ខ្ញុំគិតថាពួកយើងមិនអាចធ្វើការប្រគុំតន្ដ្រីទៀត។ ប៉ុន្តែផ្ទុយទៅវិញ អ្នកម្ដាយរបស់ Jonghyun បាននិយាយ និងលើកទឹកចិត្តមិនឲ្យពួកយើងបោះបង់នោះទេ។ នាងបាននិយាយទៀតថា ពួកយើងគឺផ្ដល់ក្ដីសង្ឃឹមដល់អ្នកដទៃទៀត និងមនុស្សដទៃទៀតដែលកំពុងតែមានបញ្ហា។ ខ្ញុំនឹងបង្កើននូវភាពសប្បាយរីករាយ បើទោះបីជាបាត់បង់នូវសមាជិកម្នាក់ក៏ដោយ ខ្ញុំសម្រេចចិត្តថា ពួកយើងនឹងចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនេះ ហើយខ្ញុំនឹងធ្វើវាឲ្យល្អបំផុត។ ខ្ញុំខ្វះខាតនូវវិធីជាច្រើន ប៉ុន្តែខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យការបង្ហាញរបស់ក្រុម SHINee ល្អបំផុត។ បើទោះបីជាដំណើរការវាពិបាក ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ហើយ Jonghyun នឹងស្ថិតនៅក្នុងដួងចិត្តរបស់ក្រុម SHINee និងអ្នកគាំទ្រជារៀងរហូត។ ការពិតនោះគឺថាពួកយើងនឹងចងចាំជារៀងរហូតនូវអ្វីដែលមិនផ្លាស់ប្ដូររបស់ខ្ញុំនឹងគាត់ឲ្យបានល្អ។ ខ្ញុំនឹងធ្វើការដើម្បីបង្ហាញថា សមាជិកក្រុម SHINee នៅតែរឹងមាំតទៅមុខទៀត។ អរគុណជាខ្លាំង »។

២. លោក Key បានសរសេរថា « សួស្ដី! ខ្ញុំគឺ Key សមាជិកក្រុម SHINee! អរគុណអ្នករាល់គ្នាជាខ្លាំងចំពោះការព្រួយបារម្មណ៍ចំពោះខ្ញុំ ខ្ញុំនឹងព្យាយាមត្រឡប់មកជីវិតរាល់ថ្ងៃរបស់ខ្ញុំវិញ ។ មានពេលខ្លះខ្ញុំយំ និងឈឺចាប់ជាខ្លាំង ដោយសារតែការចងចាំទាំងអស់របស់ខ្ញុំជាមួយនឹង Jonghyun ប៉ុន្តែខ្ញុំចង់ឲ្យវានៅតែបន្តនៅជាមួយខ្ញុំរហូត។ ខ្ញុំដឹងថាអ្នករាល់គ្នាសង្ឃឹមថា SHINee នឹងបន្តទៅមុខទៀត ហើយខ្ញុំក៏ពិចារណាវាច្រើនដែរ ប៉ុន្តែខ្ញុំមិនទាន់បានគិតវាច្បាស់លាស់នោះទេ វាត្រូវរង់ចាំរហូតដល់ខ្ញុំធ្វើចិត្តបានទាំងស្រុងសិន។ អ្នករាល់គ្នាកុំព្រួយបារម្មណ៍នៅក្នុងចិត្តអី ព្រោះពួកយើងសម្រេចចិត្តដំណើរការណ៍ការប្រគំតន្ត្រីនៅប្រទេសជប៉ុនហើយ។ ខ្ញុំដឹងច្បាស់ថា Jonghyun ចង់ឲ្យពួកយើងបន្តនូវកម្មវិធីនេះ ហើយខ្ញុំគិតថាវាគឺជាការសន្យាសំខាន់ខ្លាំងណាស់ចំពោះអ្នកគាំទ្ររបស់ពួកយើង។ ឆ្នាំនេះពួកយើងនឹងធ្វើគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតក្រុម អរគុណដែលតែងតែគាំទ្រ និងព្រួយបារម្មណ៍របស់ចំពោះពួកយើង ។ ពួកយើងនឹងតបស្នងជាមួយនឹងការខិតខំប្រឹងប្រែងសម្រាប់ក្រុម SHINee ។ ខ្ញុំស្រឡាញ់ និងអរគុណអ្នកខ្លាំងណាស់ »។

៣. លោក Minho បានសរសេរថា «សួស្ដី នេះគឺជា Minho សមាជិកក្រុម SHINee! សមាជិកក្រុមបានធ្វើការគិតយ៉ាងយូរ និងពិបាកចំពោះការប្រគំតន្ដ្រីនៅប្រទេសជប៉ុន ហើយពួកយើងបានព្រមព្រៀងគ្នាយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំបានសរសេរសំបុត្រនេះដើម្បីចែកចាយយ៉ាងប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ ទោះបីជាខ្ញុំសរសេរពាក្យទាំងនេះដោយអារម្មណ៍ និងការគិតនៅក្នុងចិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានបំណងចង់បង្ហាញនូវអារម្មណ៍មួយដែលប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន។ ខ្ញុំច្បាស់ថា វានឹងធ្វើឲ្យអ្នករាល់គ្នាមានការសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ពួកយើងសម្រាប់អ្នកដែលព្រួយបារមណ៍របស់ពួកយើង។ ខ្ញុំមិនដឹងថាតើវាត្រឹមត្រូវដែរឬទេ ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំធ្វើនេះគឺត្រឹមត្រូវ និងគោរពពាក្យសន្យាជាមួយនឹងអ្នករាល់គ្នា។ ខ្ញុំជឿជាក់ថានៅពេលដែលយើងប្រាប់ដល់អ្នកគាំទរបស់ពួកយើងហើយ ពួកគេនឹងសប្បាយចិត្ត និងចង់ចាំក្រុម SHINee យ៉ាងសាមញ្ញ។ គ្មានអ្វីដែលអាចជំនួស Jonghyun ហើយពួកយើងព្រួយបារម្មណ៍ថាតើវាអាចបញ្ចប់ទៅដោយគ្មានគាត់ ប៉ុន្តែខ្ញកជឿងថាគាត់នឹងនៅទីនោះជាមួយពួកយើង នៅពេលណាក៏ដោយឲ្យតែពួកយើងឈរសម្ដែងនៅលើឆាកនៅពីមុខអ្នករាល់គ្នា។ ខ្ញុំនឹងដាក់ចិត្តស្មោះរបស់ខ្ញុំដើម្បីរៀបចំការប្រគំតន្ដ្រីរបស់ពួកយើង។ បើទោះបី Jonghyun ទៅកាន់សុគតិភព ពួកយើងនៅតែសន្យា ពួកយើងនឹងចងចាំនូវអ្វីដែលធ្លាប់មានជាមួយគ្នា នៅពេលណាដែលពួកយើងមានអារម្មណ៍បាក់ទឹកចិត្ត និងចង់ទៅកន្លែងមួយឆ្ងាយ ហើយពួកនឹងបន្តការច្រៀងសម្រាប់អ្នក។ ដោយការខិតខំប្រឹងប្រែងនៃការឈឺចាប់ ពួកយើងនឹងទទួលបាននូវការគាំទ្រច្រើនជាការស្រមៃ ប៉ុន្តែខ្ញុំជាថាអ្នកនឹងផ្ដល់កម្លាំងចិត្តឲ្យការងារមយយនេះទៅដោយរលូន។ ពួកយើងអរគុណជាខ្លាំងសម្រាប់​ ឱកាស និងការបន្តអនុវត្តសម្រាប់អ្នកគាំទ្ររបស់ពួកយើង ហើយ Jonghyun​ នឹងស្ថិតនៅក្នុងដួងចិត្តពួកយើងរហូត។ ខ្ញុំគិតថាពួកយើងនឹងដំណើរការកម្មវិធីនេះទៅយ៉ាងរលូន អរគុណសម្រាប់ការគាំទ្រយ៉ាងកក់ក្ដៅ។ អរគុណអ្នក!»

៤. លោក Taemin បានសរសេរថា «សួស្ដី ខ្ញុំគឺ Taemin សមាជិកក្រុម SHINee! ដោយសេចក្ដីគោរព ខ្ញុំមិនប្រាកដនៅក្នុងចិត្តអំពីការប្រគំតន្ដ្រីលើកដំបូងទេ។ តែផ្ទុយទៅវិញ ខ្ញុំចង់រក្សានូវការសន្យា ចំពោះអ្នកគាំទ្រ ហើយខ្ញុំចង់នៅជាមួយក្រុម SHINee នេះទៅមុខទៀត។ ខ្ញុំក្រឡេកមកមើលពេលវេលាពីអតីតនៅកន្លែងដែលខ្ញុំសប្បាយចិត្តបំផុត។ ខ្ញុំដឹងថានៅពេលដែលខ្ញុំនៅជាមួយនឹងសមាជិកក្រុម និងអ្នកគាំទ្រវាពិតជាមានតម្លៃខ្លាំងណាស់។ មូលហេតុនេះហើយបានជាខ្ញុំស្រឡាញ៉ក្រុម SHINee និងសមាជិកទាំងអស់ ហើយខ្ញុំមិនចង់បោះបង់ចោលវានោះទេ។ ខ្ញុំដឹងថានៅអនាគតរបស់ពួកយើងគឺវាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យល្អបំផុតថាក្រុម SHINee នឹងមិនត្រូវបានគេបំភ្លេច វានឹងរះឡើងតទៅទៀត។ សមាជិកក្រុម និងអ្នកគាំទ្របានផ្ដល់នូវការចង់ចាំល្អៗ ហើយខ្ញុំពិតជាអរគុណជាខ្លាំងនៅក្នុងការចងចាំទាំងនោះ។ ខ្ញុំចង់ពួកយើងស្រឡាញ់ SHINee ហើយខ្ញុំក៏ចង់សម្ដែងនៅលើឆាកដោយមានទំនុកចិត្តដើម្បីបង្ហាញដល់ Jonghyun ដែលនឹងមើលពួកយើងពីខាងលើ។ ខ្ញុំសូមទោសចំពោះការព្រួយបារម្មណ៍របស់អ្នកគាំទ្រ។ សូមបន្តមើលការសម្ដែងរបស់ពួកយើងបន្តទៀត។ ថែរក្សាខ្លួនផងនៅពេលត្រជាក់ រីករាយឆ្នាំថ្មី »៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម