អតីតតារាសម្ដែងស្រីសម្បូរដោយប្រជាប្រិយភាព នី មុន្នីកា បានសម្រាលកូនស្រីទីពីររបស់ខ្លួនកាលពីជាងពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ ពោលគឺបើគិតមកទល់ពេលនេះ រយៈពេលដែលនាងសម្រាលកូនស្រីបានជិត ២ ខែហើយ បន្ទាប់ពីអតីតតារាស្រីមួយដួងនេះ និង ស្វាមី ទទួលបានកូនប្រុសច្បងម្នាក់រួចមក ។
កន្លងមក ប្រិយមិត្តធ្លាប់បានឃើញរូបថតជាច្រើនសន្លឹកបង្ហាញពីមុខមាត់ឃ្យូតៗគួរឱ្យស្រឡាញ់របស់កូនស្រីអតីតតារាសម្ដែងដ៏ល្បី នី មុន្នីកា ទើបតែពេលថ្មីៗនេះ នាងក៏បន្តបញ្ចេញសកម្មភាពគួរឱ្យក្នក់ក្នាញ់របស់កូនស្រីបន្ថែមទៀត ដើម្បីចែកជូនជាទស្សនីយភាពដល់អ្នកគាំទ្ររបស់ខ្លួន ។
ជាបន្តបន្ទាប់ រូបសម្រស់កូនស្រីទីពីររបស់តារាស្រី នី មុន្លីកា តែងតែត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានកោតសរសើរថាស្រស់ស្អាតដូចម្ដាយសឹងតែគ្រប់មាត់ ។
ជាមួយគ្នានេះផងដែរ អ្នកម្ដាយវ័យក្មេង នី មុន្នីកា ដែលមហាជនទាំងចាស់ទាំងក្មេងស្គាល់ច្បាស់តាមរយៈរឿង «កុមារី ២៥ ឆ្នាំ» កំពុងសាងគ្រួសារមួយប្រកបដោយសុភមង្គលនៅទឹកដីបរទេស ។ បន្ទាប់ពីនាងសម្រាលបានកូនប្រុស-ស្រីទាំងពីរ របស់ខ្លួនអ្នកនាង នី មុល្លីកា ត្រូវបានស្វាមីស្រឡាញ់ថ្នាក់ថ្នមថែមមួយកម្រិតទៀត ៕
អត្ថបទពាក់ព័ន្ធ៖
- បើកបង្ហាញតារាប្រុសស្រីទាំង ៧ដួងដែលទទួលការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ !
- អីយ៉ាអញ្ចឹងបានសមមិត្តសំលាញ់ុុមែន! ឱក សុគន្ធកញ្ញានិង ពេជ្រ សោភា បង្ហាញវត្តមាននៅក្នុងរោងការហើយ!!!
អត្ថបទដោយ៖ មិថុនា